ចំណូល​ពន្ធ​​កើន​លើស​ឆ្នាំ​មុន​ជាង​៣០ភាគរយ ក្នុងរយៈពេល​៩​ខែ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 11:07 AM | សេដ្ឋកិច្ច | 0 | 583

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា ​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៧​នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធ​ដា​រ បាន​ប្រមូល​ពន្ធ​ ​កើន​លើស​ឆ្នាំមុន​​ជាង​៣០ភាគ​រយ​​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៩តុលាឆ្នាំ២០១៧ អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ បាន​ប្រកាស​ថា ​ក្នុង​រយៈពេល៩​ខែ​នៃ​ឆ្នាំ២០១៧​នេះ ​អគ្គនាយក​ដ្ឋាន ​បាន​ប្រមូល​ពន្ធ​បាន​ចំនួន ១ ៥៤៦,៥៥ លាន​ដុល្លារ​អាមេរិក ពោលគឺកើន​លើស​​ឆ្នាំ​មុន ៣៣,២ ភាគរយ។

បើ​តាម​អគ្គនាយកដ្ឋានពន្ធ​ដារ ការ​កើន​ឡើង​ចំណូល​ពន្ធ​នេះ ​គឺ​ដោយ​សារ​មាន​ការ​កើនឡើង​ពន្ធ​លើ​ប្រាក់​ចំណូលកើន​ ៣៣,២ភាគ​រយ អាករបន្ថែម​កើន​ ៤២,៩ភាគរយ អាករ​ពិសេស​កើន​ ១២,៥ ភាគរយ និង​ពន្ធ​លើ​ប្រាក់​បៀវត្ស​ កើន​៤,២ភាគរយ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required