លោក ហ៊ុន​ សែន ចូលរួម​វេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស៤ថ្ងៃ

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូនៃរដ្ឋាភិបាលទៅចូលរួមកិច្ចប្រជុំ​វេទិកាសេដ្ឋកិច្ចពិភពលោក​ប្រចាំឆ្នាំ២០១៧ រយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ខែមករាខាងមុខនេះ។​

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១២ខែមករាបានឲ្យដឹងថា វេទិកាសេដ្ឋកិច្ចដែលលោក​នាយករដ្ឋមន្ត្រីចូលរួមនោះធ្វើឡើងក្រោមប្រធានបទ ការរៀបចំប្រព័ន្ធពិភពលោក​ប្រឈមមុខនឹងភាពមិនច្បាស់លាស់​នៃនយោបាយនិងសេដ្ឋកិច្ច។​

វេទិកានោះនឹងមានការពិភាក្សាលើបញ្ហាមួយចំនួន​រួមមាន​ ការបើកចំហកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលនិងវិស័យឯកជន ការកសាងនិងការពង្រឹងភាពជាដៃគូពហុភាគីពាក់ព័ន្ធ និងប្រជុំជាមួយភាគីនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំពិភពលោកផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ