​លោក កឹម សុខា​៖​ត្រូវ​គិត​ពី​អនាគត​សម្រាប់​សន្តិភាព កុំ​ឆ្កឹះ​អតីតកាល​សម្រាប់​សងសឹក​​

លោកកឹម សុខា និងសកម្មជនបក្ស​ក្នុង​ពិធី​ចុះ​ជួប​អ្នកគាំទ្រ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង(រូបថតពីហ្វេសប៊ុក​លោក កឹម សុខា)

​មេដឹកនាំ​បក្សប្រឆាំង បាន​ផ្ញើ​សា​រនយោបាយ​ថ្មី​ទៀតនៅ​ថ្ងៃ​សៅរ៍​នេះ​ថា  អ្នកនយោបាយ​ខ្មែរ គួ​ដល់ពេលគិត​ពី​ការរួបរួម​គ្នា កសាង​​សន្តិភាព ទៅ​ថ្ងៃ​អនាគតសម្រាប់​ក្មេងជំនាន់ក្រោយ ជាជាង​ឆ្កឹះ​កកាយ​រឿង​ពី​អតីតកាល បង្ក​ឲ្យ​ខ្មែរ​បែកបាក់ គិត​ប្រយោជន៍​តែម្នាក់ឯង​។​

​ក្នុង​ពិធី​ចុះ​ជួប​អ្នកគាំទ្រ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​១៣​ខែ​មករា​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែងថា ប្រទេស​ជឿនលឿន​លើ​ពិភពលោក គេ​គិត​ពី​អនាគត​ច្រើន​ជាង​អតីតកាល ដែល​លោក​ថា ខុស​ពី​អ្នកនយោបាយ​ខ្មែរ គិតតែ​ពី​ឆ្កឹះ​កកាយ រឿង​ពី​អតីតកាលមក​ឈ្លោះ​គ្នាបង្កជម្លោះ​មិនចេះចប់​។​

​លោក កឹម សុខា ឲ្យដឹងទៀតថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គ្រប់​គ្រង់​អំណាច លោក​ថានឹង​ឲ្យគេ​ឆ្លាក់​រូបកុមារ ដាក់​នៅ​មន្ទីរ​រដ្ឋសភា ដែល​លោក​ថា ដើម្បី​រំឭក​ឲ្យ​អ្នកនយោបាយឲ្យធ្វើ​ច្បាប់ គិត​ពី​អ​នា​គត​កុមារ គិត​អ​នា​គត​យុវជន ដែល​លោក​ថា​ជាសវាង​សភា​ធ្វើ​ច្បាប់​ការពារ​អំ​ណា​ចបុគ្គល​។​

​បើ​ទោះ​ជា​មេដឹកនាំ​បក្សប្រឆាំង​រូបនោះ និយាយ​មិន​បញ្ចេញ​ឈ្មោះ​ក៏​ដោយ ប៉ុន្តែ​កន្លងទៅគេ​សង្ក​ត​ឃើញ ប្រធាន​គណបក្សប្រឆាំង​លោក សម រង្ស៊ី ធ្លាប់​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​ជន​ប្តេចកា​រ ដឹកនាំ​ប្រទេសក្រោម​រណប​ប្រទេស​វៀតណាម និង​ធា្ល​ប់​រិះគន់ថា​ ជា​ជន​ក្បត់ជាតិ​ជាដើម​។​

​ចំណែង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ​ក៏​បាន​វាយបក​វិញ​ធ្ងន់ៗ​ថា លោក​សម រង្ស៊ី កូន​អ្នក​ក្បត់ជាតិ  ជា​ជន​ក្បត់ជាតិ និង​បាន​ប្រកាស​ជំហ​ថា ក្នុងនាម​លោក​ជា​អ្នកនយោបាយ​កំពូល​មួយ​នៅ​កម្ពុជា លោក​នឹង​កំដ​លោក សម រង្ស៊ី គ្រប់​ទង្រង់ មាន​ក្តៅ ត្រជាក់ ស្លូត កាច ជា​ដើម​ផងដែរ​។​

​លោក កឹម សុខា ថ្លែង​បែប​មោទនភាព​ថា នៅ​អាណត្តិ​ក្រោយ គណបក្ស​លោក​ឈ្នះ​ការបោះឆ្នោត លោក​ថា នឹង​គិតពី​អនាគត​អ្នក​បន្តវេណ និង​មិន​យក​ខ្មែ​រណា​ធ្វើ​ជា​សត្រូវ​ឡើយ​។​

​លោក​បន្តថា​៖​កុំ​គិត​ពី​ខ្លួនឯង​ថា ធ្វើ​ម៉េច​អាញ់បាន​នៅ​យូ​រជាងគេ ធ្វើ​ម៉េច​អាច​បង្វិល​ទ្រព្យ​បាន​ច្រើនជាងគេ​។​ ​ល្មម​ហើយ​ប៉ុណ្ណឹង​សមរម្យ​ហើយ ខ្មែរ​ត្រូវ​រក​ឯកភាព​ជាតិ​ឲ្យឃើញ។​

​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​មកនេះ ក៏​អះអាង​ប្រហាក់ប្រហែល​និង​បក្សប្រឆាំង​ដែល ដោយ​ពួកគេ​ថា នៅ​អាណត្តិ​ក្រោយនេះ គណបក្ស​ដែល​កាន់​អំណាច​យូរ​មួយ​នេះ និង​ឈ្នះ​ការបោះឆ្នោតបាន​គ្រប់គ្រង​អំណាច​ទៀត តាមរយៈ​នៃ​ការ​ការ​សាង​ហេ​ថា​រចនាសម្ព័ន្ធ ដូចជា​ស្ពាន​ថ្នល់ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ