សីតុណ្ហភាពចុះដល់១៥អង្សានៅថ្ងៃទី១៤និង​១៥ខែកុម្ភៈ

ក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករណ៍ថា​ អាកាសធាតុចុះត្រជាក់មួយកម្រិតទៀត​នៅថ្ងៃទី១៣និង១៤  ដោយសាររងឥទ្ធិពលខ្យល់មូសុង។​

សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ​ចេញផ្សាយនៅថ្ងៃអាទិត្យម្សិលមិញ ក្រសួងបញ្ជាក់ថា អាកាសធាតុចុះត្រជាក់ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ពិសេសតំបន់ខ្ពស់រាប។​

សេចក្តីជូនដំណឹងបញ្ជាក់ថា ខេត្តរតនគិរីនិងខេត្តមណ្ឌលគិរី សិតុណ្ហភាពអប្បបរមា អាចនឹងចុះត្រជាក់នៅក្នុងរង្វង់ ១៥អង្សា នៅពេលយប់និងពេលព្រឹក។ ក្រសួងក៏បានអំពាវនាវ ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពចំពោះការចុះត្រជាក់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ