រដ្ឋមន្រ្តីទេសចរណ៍ថាកុំចាត់ទុកភ្ញៀវចិន ជាសាច់ជ្រូកបីជាន់

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីកន្លងទៅ​

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានណែនាំឲ្យមគ្គុទេសក៍ទេសចរណ៍កម្ពុជា កុំឲ្យចាត់ទុកភ្ញៀវទេសចរណ៍ចិន ជាសាច់ជ្រូកបីជាន់ និងកុំនិយាយរឿងនយោបាយ ដោយលោកថា បកស្រាយតែពីវប្បធម៌ខ្មែរឲ្យបានច្បាស់លាស់។

ការណែនាំបែបនេះ ខណៈដែលភ្ញៀវទេសចិនមកទស្សនានៅកម្ពុជាជាប់លំដាប់ថ្នាក់​ទី១ក្នុងចំណោមភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍។

​នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមគ្គុទេសទេសចថ្នាក់ជាតិជំនាន់ទី២ ដែលធ្វើឡើងនៅខេត្ដសៀមរាប កាលពីម្សិលមិញ លោក ថោង ខុន ថ្លែងថា មគ្គុទេសក៍ទេសចរណ៍​ខ្មែរទាំងអស់ត្រូវប្រកាន់នូវវិជ្ជាជីវៈនិងក្រមសីលធម៌របស់ខ្លួន ដោយថា ត្រូវបកស្រាយនិងផ្សព្វផ្សាយនូវ​វប្បធម៌ជាតិ និងអរិយធម៌ខ្មែរ ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ និងកុំឲ្យមានការលាយឡំនឹងរឿងនយោបាយ​ ដើម្បីជៀសវាងការភ័ន្ដច្រឡំ និងបកស្រាយខុសពីវប្បធម៌ជាតិរបស់ខ្លួន។លោកបន្ដថា វិស័យទេសចរណ៍ជាកត្ដាមួយយ៉ាងសំខាន់ ដែលបាននំាមកនូវចំណូលថវិកាជាតិប្រមាណ៧,២០ប៊ីលានដុល្លាសហរដ្ឋអាមេរិកដែលស្នើនឹងប្រមាណ១០%នៃផ​លិតផលក្នុងស្រុក ខណៈចំណូលពីវិស័យទេសចរណ៍ប្រមាណ៣០% នៃការនាំចេញតម្លៃសេវាកម្ម និងជាង៧%នៃការនាំចេញសរុបរបស់ពិភពលោក។​លោកបន្ដថា«ជាពិសេសសិក្ឋាកាមទាំងអស់ដែលបានដឹងច្បាស់ពីសច្ចធម៌នៃប្រវត្ដិសាស្ដ្ររបស់កម្ពុជាយើងទាំងអស់គ្នាមិនអាចនិយាយអ្វីបានឬបកស្រាយអ្វីខុសពីនេះទេ។មានន័យថាយើងកែប្រែប្រវត្ដិសាស្ដ្រឬនិយាយាតាមទៅតាមនិន្នាការនយោបាយនោះទេ។សំខាន់អ្វីដែលជាប្រវតិ្ដសាស្ដ្រយើងត្រូវតែរំលឹកចងចាំព្រោះថា​​ កម្ពុជាយើងគ្មានពេលវេលាណាល្អដូចសព្វថ្ងៃនេះដែរ»។

លោក ថោង ខុន មានប្រសាសន៍បន្ដថា ភ្ញៀវទេសចរណ៍មកទស្សនានៅកម្ពុជាមានការកើនឡើងជាបន្ដបន្ទាប់ ជាពិសេសភ្ញៀវទេសចរជនជាតិចិន។លោកបន្ដថា ប្រមុខរដ្ឋាភីបាលកម្ពុជា និងចិន បានដាក់គោលដៅទេសចរណ៍ចិនមកកម្ពុជានៅឆ្នាំ២០២០ ឲ្យបាន២លាននាក់ ដូច្នេះ មគ្គុទេសក៍ទេសចរណ៍ខ្មែរ មិនត្រូវចាត់ទុកភ្ញៀវទេសចរណ៍ប្រទេសនេះ ជាសាច់ជ្រូកបីជាន់នោះទេ ដែលនាំឲ្យបាត់បង់ភ្ញៀវទេសចរណ៍។លោកបន្ដថា«ប្រយ័ត្នមែនទែនមានបញ្ហាខ្លះៗគឺឲ្យឃើញទេសចរណ៍ចិនចាប់ផ្ដើមមានបញ្ហាខាងកោរបាត់ហើយ ទូតមកប្រាប់ណា គេថារឿងលុយតិចតួចមិនបញ្ហាទេ ប៉ុន្ដែរឿងសំខាន់មានន័យថា មើលងាយគេបើសិនមានបញ្ហាហ្នឹងគេលែងមកយើងចប់ហើយ។យើងសង្ឃឹមអីបើពិភពលោកគេសង្ឃឹមចិន តែបើយើងចិនមកដូចឃើញសាច់ជ្រូកបីជាន់ភ្ញៀវមកលេងផ្ទះយើងត្រូវធ្វើដូចគ្នាទាំងអស់»។

ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍អង្គរ លោក ខៀវ ធី លោកទទួលស្គាល់ការឃុបឃិតគ្នាលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ ដល់ភ្ញៀវទេសចរណ៍គឺជារឿងបុគ្គល ប៉ុន្ដែលោកថា ការនិយាយពីនយោបាយ លើកលែងតែភ្ញៀវទេសចរណ៍ជជីកសួរ ហើយក៍មិនបានរិះគន់ទៅលើរដ្ឋាភិ​បាលប្រាប់ភ្ញៀវទេសចរណ៍ដែរ។លោកបន្ដថា ដោយឡែក ការបកស្រាយមិនត្រឹមត្រូវពីប្រវត្ដិសាស្ដ្រខ្មែរ មានតែមគ្គុទេសក៍បរទេសនោះទេ។លោកស្នើឲ្យរដ្ឋាភិបាល លុបបំបាត់មគ្គុទេសក៍ទេសចរណ៍បរទេស ដូចជាមគ្គុទេសក៍ជនជាតិកូរ៉េ និងជនជាតិរុស្សីជាដើម ដើម្បីជៀសវាងការបកស្រាយពីប្រវត្ដិសាស្ដ្រខ្មែរខុស។លោកបន្ដថា«លុបច្បាប់មួយបានចែងថា ជនជាតិបរទេសបើចង់ធ្វើជាធូលីឌ័រត្រូវសុំច្បាប់ពីក្រសួងទេសចរណ៍ ពីព្រោះកន្លងមកក្រសួងទេសចរណ៍បានចេញច្បាប់ឲ្យជនជាតិបរទេសឲ្យច្រើនហើយចឹងយើងត្រូវគាត់មួយចេញទៅ ជនបរទេសមិនអាចធ្វើធួរលីឌ័របានទេ។យើងធ្វើបានប៉ុន្ដែទាល់ខ្មែរឧទេសនាមតាមគាត់»។

តើតាមរដ្ឋមន្ដ្រីក្រសួងទេសចរណ៍លោក ថោង ខុន កន្លងមក មានមគ្គុទេសក៍ទេសចរណ៍ខ្មែរមួយចំនួន បានឃុបឃិតគ្នាជាមួយអ្នកលក់វត្ថុអនុសាវរីយ៍ លក់របស់ក្លែងក្លាយដល់ភ្ញៀវទេសចរណ៍ ដែលធ្វើឲ្យប៉ះពាល់ដល់កិតិ្ដយសរបស់ប្រទេសកម្ពុជា នឹងអាចធ្វើឲ្យបាត់បង់ភ្ញៀវទេសចរណ៍ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ