ប្រធានាធិបតីថ្មីហ្វីលីពីន​រៀបចំ​កែប្រែរដ្ឋធម្មនុញ្ញ​ដើម្បីទាក់ទាញ​អ្នកវិនិយោគ

លោក Rodrigo Duterte ប្រធានាធិបតីថ្មីរបស់ ប្រទេស ហ្វីលីពីន

ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនប្រកាសពីការកែប្រែចំណុចមួយចំនួននៅក្នុងរដ្ឋធម្មនុញ្ញ បច្ចុប្បន្នដើម្បីបើកផ្លូវ ឲ្យអ្នកវិនិយោគបរទេសងាយស្រួល និងមានទំនុកចិត្តក្នុងការបណ្តាក់ ទុនរបស់ពួកគេ។

បច្ចុប្បន្នរដ្ឋធម្មនុញ្ញហ្វីលីពីនបានកំណត់មិនអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសមានច្រើន ជាង៤០%ទេ ហើយចំណែកវិស័យអាកាសចរណ៍ និង ទូរគមនាគមន៍គឺតម្រូវឲ្យមានការ អនុញ្ញាតពីរដ្ឋសភា។

ប្រធានាធិបតីជាប់ឆ្នោតលោក Rpresidentកាលពីថ្ងៃព្រហស្បតិ៍បាន ប្រកាសធ្វើវិ សោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកចំណុចរឹតបន្តឹងលើអ្នកវិនិយោគទុននបរទេស ដែលលោកបញ្ជាក់ថា ដើម្បីឲ្យមានភាពប្រសើរឡើងនៃសេដ្ឋកិច្ចជាតិ។នេះបើតាមសារព័ត៌ មានChannel News Asia។

លោក Duterte  ក៏បានបង្ហាញគម្រោង រៀបចំហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានប្រសើរ ដើម្បី បង្កភាពងាយស្រួលដល់គម្រោងវិនិយោគទាំងអស់ នេះបើតាមលោក Carlos Dominguez បេក្ខជនជាប់ឆ្នោតនៅគណៈរដ្ឋមន្ត្រី។ លោកបញ្ជាក់ថា រដ្ឋាភិបាលថ្មី នឹងធ្វើឲ្យមានភាពងាយស្រួលក្នុងការទាក់ទាញអ្នកវិនិយោគបរទេស ដែលកន្លងមកមានការរឹតបន្តឹងដោយ ច្បាប់។

គោលនយោបាយសេដ្ឋកិច្ចក្រៅប្រទេសរបស់លោក Duterte ត្រូវបានប្រកាសចេញ គឺក្រោយ បីថ្ងៃដែល អភិបាលក្រុងDavao នៅភាគខាងត្បូងឈ្នះការបោះឆ្នោត ហើយលោកត្រៀមចូល កាន់តំណែងជាប្រធានាធិបតីផ្លូវការនៅថ្ងៃទី៣០ខែមិថុនា។ ប្រែសម្រួល ដោយ ពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ