ភ្លើងឆេះសាលាក្រុងកំពង់ឆ្នាំងខូចខាតសម្ភារនិងឯកសារមួយចំនួន

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 4:27 PM | សន្ដិសុខ | 0 | 3510
Previous Next

បន្ទប់ដាក់ឯកសារ និងសំភារៈនៅសាលាក្រុងកំពង់ឆ្នាំងត្រូវបានភ្លើងឆេះ បណ្តាលឱ្យ ខូចខាតសម្ភារមួយចំនួន​ ដោយសារឆ្លងចរន្តអគ្គិសនីកាលពីព្រឹកថ្ងៃទី ១២ ខែឧសភា ម្សិលមិញនេះ។

អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន បានប្រាប់វីអូឌីថានៅម៉ោង ៦និង៤៥នាទីព្រឹក​ថ្ងៃទី ១២ ខែឧសភាម្សិលមិញនេះនៅក្នុងបន្ទប់ដាក់ឯកសារ និងសម្ភារប្រើ​ប្រាស់របស់រដ្ឋបាលសាលាក្រុងត្រូវបានភ្លើងឆេះអស់មួយចំនួនធំដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី។

លោកថាហេតុការណ៍នេះបានបំផ្លាញកុំព្យូទ័រ២គ្រឿង ម៉ាស៊ីនព្រីនឯកសារ១គ្រឿង តុ ដាក់កុំព្យូទ័រ ២ និងឯកសារសំខាន់ៗមួយចំនួនផងដែរ៕

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required