អគ្គស្នងការរំឭកឲ្យនគរបាលខេត្តសៀមរាបពង្រឹងការពារសុវត្ថិភាព​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 11:37 AM | អភិបាលកិច្ចល្អ | 0 | 4882 លោក គៀត ច័ន្ទថារិទ្ធ (រូបភាពពី​អគ្គ​ស្នងការ​នគរ​បាលជាតិ​)

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានក្រើនរំឭកឲ្យកម្លាំងនគរបាលនៅខេត្តសៀមរាប ប្រឹងប្រែងការពារសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និង​អន្តរជាតិដែលទៅកំសាន្តនៅទីនោះ ក៏ដូចជាការបំពេញភារកិច្ចឲ្យបានល្អសម្រាប់ពលរដ្ឋទូទៅ។​

ក្នុងពិធីបូកសរុបការងារត្រីមាសទី១ ឆ្នាំ២០១៧ និង ផ្សព្វផ្សាយទិសដៅអនុវត្តបន្តរបស់ក្រសួងមហាផ្ទៃ និង អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១២ខែឧសភាម្សិលមិញ នៅខេត្តសៀមរាប លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា ដើម្បីសម្រេចជោគជ័យលើផែនការ គឺនគរបាលគ្រប់លំដាប់ថ្នាក់​ត្រូវខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។​

របាយការណ៍របស់ លោក ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា បទល្មើស ព្រហ្មទណ្ឌ ក្នុងត្រីមាសទី១ កើតឡើង៣ ករណី គឺបើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៦ មានការថយចុះចំនួន​១០ករណី។​

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required