ការបាញ់ប្រហារនៅហ្វ្រ័ររីដាស្លាប់​៥០នាក់ និង របួស៥៣នាក់

ការិយាល័យស៊ើបអង្កេតរបស់រដ្ឋសហព័ន្ធអាមេរិកFBI ឲ្យដឹងថា មនុស្ស៥០នាក់ស្លាប់ និង៥៣នាក់រងរបួស  ក្នុងហេតុការណ៍បាញ់ប្រហារនៅក្លឹបអ្នកស្រលាញ់ភេទដូចគ្នាកាលពី ថ្ងៃ អាទិត្យម្សិលមិញ។

ការិយាល័យស៊ើបអង្កេតរបស់រដ្ឋសហព័ន្ធអាមេរិកFBI បានសន្និដ្ឋានថា ការបាញ់ប្រហារនេះ គឺអាចពាក់ព័ន្ធជាមួយក្រុមរដ្ឋឥស្លាមជាអ្នកបង្ក។ អាមេរិកធ្លាប់ត្រូវពួកឥស្លាមវាយ ប្រហារ ទ្រង់ទ្រាយធំក្នុងប្រវត្តិសាស្ត្រកាលពីថ្ងៃទី១១ខែកញ្ញឆ្នាំ២០០១។ នេះ បើតាមសារ ព័ត៌មាន Channel News Asia

លោក អូបាម៉ា ប្រធានាធិបតីអាមេរិក ហៅការវាយប្រហារនេះថា ជាសកម្មភាពភេរវ កម្មនិងធ្វើឡើងយ៉ាងក្រក់បំផុត។ ទន្ទឹមនឹងនេះ សម្តេចPope Francis មេដឹកនាំ សាសនា គ្រឹស្តនិង មេដឹកនាំលោកខាងលិចផ្សេងៗទៀតបានថ្កោលទោសចំពោះឃាតកម្មនេះដែរ។

FBI បានប្រកាសកាលពីរសៀលថ្ងៃអាទិត្យថា  បុរសជាខ្មាន់កាំភ្លើងបាញ់ប្រហារឈ្មោះ Omar Mateen អាយុ២៩ឆ្នាំ  ក៏បានស្លាប់ក្នុងហេតុការណ៍នោះដែរនៅពេលបាញ់តទល់ជាមួយកងកម្លាំងប្រដាប់អាវុធ។

Omar Mateen កើតនៅរដ្ឋហ្វ្រ័ររីដាកើតនៅឆ្នាំ១៩៨៦ មានឪពុកម្តាយជាជនជាតិ អាហ្គ្រានីស្ថាន។ ឪពុករបស់លោកគឺលោក Mir Seddique ថ្លែងប្រាប់សារព័ត៌មានNBCថា ការប្រព្រឹត្តរបស់កូនគាត់នេះ ជាអំពើក្រេវគ្រោធ ឬ ឆោតល្ងង់មិនមែន ធ្វើដើម្បីសាសនាទេ។ ទោះយ៉ាងណាក្រុមស៊ើបអង្កេត កំពុងបន្តស៊ើបរកមូលហេតុពិតចំពោះឃាតកម្មមួយនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ