សកម្មជនអាវខ្មៅម្នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួនជាថ្មីទៀតនៅព្រឹកថ្ងៃចន្ទនេះ

សកម្មជនដីធ្លីដែលពាក់អាវខ្មៅម្នាក់ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួនជាថ្មីទៀតនៅព្រឹកថ្ងៃចន្ទនេះ  ខណៈអ្នកពាក់អាវខ្មៅជាង១០នាក់ មកឃ្លាំមើល សវនាការនៃសាលាឧទ្ធរណ៍លើបណ្តឹងសុំនៅក្រៅឃុំ របស់មន្រ្តីអាដហុក៤នាក់ និងលោក នី ចរិយា មន្រ្តីគជប។

អ្នកពាក់អាវខ្មៅដែលអាជ្ញាធរឃាត់ខ្លួននោះ គឺអ្នកស្រី ស ស៊ន ជាសកម្មជនដីធ្លីតំបន់បុរីកីឡា។អាជ្ញាធរ បាននាំខ្លួនសកម្មជនរូបនោះទៅកាន់សាលាខណ្ឌដូនពេញ។

សូមបញ្ជាក់ថា យុទ្ធនាការអាវខ្មៅនៅថ្ងៃចន្ទនេះជាលើកទី៦ហើយ ដើម្បីទាមទារឲ្យដោះលែងអ្នកជាប់ឃុំ។យុទ្ធនាការនៅថ្ងៃនេះ សកម្មជនដីធ្លីបានជួបជុំគ្នានៅមុខសាលាឧទ្ធរណ៍ ដើម្បីឃ្លាំមើលសវនាការ លើបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកទាំង៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ