បក្សប្រឆាំង​ប្រកាស​ផ្អាក​សន្និសីទកាសែត​ប្រចាំថ្ងៃ​

លោក យឹម សុវណ្ណ ​​ដែល​បានធ្វើសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពី “ការវិវត្ដន៍ នៃស្ថានភាពនយោបាយ”​នៅ​ព្រឹក​នេះ​(រូបភាពពីហ្វេសប៊ុក​លោក​កឹម សុខា)

គណបក្សប្រឆាំងប្រកាសថា គណបក្សនេះ នឹងមិនធ្វើសន្និសីទកាសែតប្រចាំថ្ងៃទៀតនោះឡើយ ចាប់ពីថ្ងៃស្អែកតទៅ។ នេះបើយោងតាមការបញ្ជាក់ពីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃសៅរ៍នេះ។

ថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មាននៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ នៅឯសង្កាត់ចាក់អង្រែលើ លោក យឹម សុវណ្ណ បានប្រកាសថា៖ «ចាប់ពីថ្ងៃស្អែកទៅ យើងនឹងមិនធ្វើសន្និសីទសារព័ត៌មានជារៀងរាល់ថ្ងៃទៀតទេ»។

ទោះជាយ៉ាងណា លោក សុវណ្ណ ពុំបានបញ្ជាក់ពីមូលហេតុនៃការផ្អាកធ្វើសន្និសីទកាសែតប្រចាំថ្ងៃដូច្នេះនោះឡើយ ខណៈលោកថ្លែងថា គណបក្សប្រឆាំងនឹងប្ដូរទៅធ្វើសន្និសីទកាសែត ទៅតាមដំណើរវិវត្តន៍នៃស្ថានភាពនយោបាយ ឬតម្រូវការជាក់ស្ដែងវិញ។

គណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីបង្ហាញពីការវិវត្តថ្មីៗនៃនយោបាយកម្ពុជា និងការសម្រេចចិត្តនានារបស់គណបក្សនេះ ចាប់តាំងពីលោក កឹម សុខា ប្រធានស្ដីទីគណបក្ស ត្រូវបានសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួនមិនបានសម្រេចកាលពីថ្ងៃទី២៦ ខែឧសភាកន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ