ចិនបង្កើនការរឹតបន្តឹងលើការលាងលុយនិងហិរញ្ញវត្ថុភេរវកម្ម

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 5:44 PM | អន្តរជាតិ | 0 | 2530

ក្រុមប្រឹក្សារដ្ឋចិន​បានរៀបចំ​ទម្រង់នៃការរឹតបន្តឹងថ្មី​ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការប្រឆាំងការលើការលាងលុយ  ការចរាចរណ៍លុយភេរវកម្ម និង ការគេចវេសពន្ធ។​

ចិននឹងបង្កើនការរឹតបន្តឹងលើលុយដែលខុសប្រក្រតី ភាពមិនច្បាស់លាស់ ចរាចរណ៍លុយឆ្លងកាត់ព្រំដែន នឹងមានការបង្ក្រាបខ្លាំងទៅលើបទល្មើសទាំងនេះ។ នៅក្នុងគេហទំព័ររបស់ក្រុមប្រឹក្សារដ្ឋចិន​បានបញ្ជាក់ទៀតថា វិធានការថ្មីបង្កើនប្រសិទ្ធិភាពការងារនេះ គឺជាការបំពេញ​តាមការវិធានការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ដើម្បីប្រឆាំងហិរញ្ញវត្ថុអំពើភេរវកម្ម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ។​​

ចិន​គឺជា ប្រទេសមួយនៃសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ​ ហើយក៏ជាប្រទេសមួយដែលមានប្រជាជនច្រើនជាងលើពិភពលោក​។ ចិនជាប្រទេសកុម្មុនីស្តដែលមានការរឹតបន្តឹងខ្លាំងលើសកម្មភាពតវ៉ា ក្រោមហេតុផលការពារសន្តិសុខជាតិ។

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required