នាវិក៥នាក់បាត់ខ្លួន​នៅសិង្ហបុរីហេតុការណ៍នាវាបុកគ្នា

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 11:39 AM | អន្តរជាតិ | 0 | 1534

ក្រុមស្រាវជ្រាវនិងជួយសង្គ្រោះកំពុងតែស្វែងរកនាវិក ឬអ្នកធ្វើការលើនាវាចំនួន​៥នាក់​ដែលបាត់ខ្លួននៅក្នុងហេតុការណ៍នាវាដឹកប្រេង បានបុកជាមួយនាវាមួយផ្សេងទៀតកាលពីរំលងអធ្រាត្រយប់ថ្ងៃពុធ ក្នុងអំឡុងម៉ោង​១២និង៤០នាទី។​

តាមការចុះផ្សាយរបស់សារព័ត៌មាន​ Channel News Asia បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់កើតឡើងនេះ គឺនៅក្នុងតំបន់​អាជ្ញាធរ​ដែនសមុទ្រ និងកំពង់ផែរបស់ប្រទេសសិង្ហបុរី។​

របាយការណ៍បឋមរបស់ក្រុមជួយសង្គ្រោះបានរកឃើញថា មាននាវិកជំនួន​៧នាក់បានរងរបួស ហើយពួកគេកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន​ចំនួន​៥នាក់ផ្សេងទៀត​៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required