ប្រទេស G7 សម្រេចដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 3:24 PM | អន្តរជាតិ | 0 | 2307

ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដឹកមុខគេនៅលើពិភពលោក​ចំនួ​ន​៧ បាន​ព្រមព្រៀងគ្នាក្នុងការដាក់សម្ពាធឲ្យកាន់តែខ្លាំងបន្ថែមទៀតលើប្រទេសកូរ៉េខាងជើង ដើម្បីអនុវត្តតាមសេចក្តីសម្រេចដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។​

នៅក្នុងកិច្ចប្រជុំកម្រមួយរបស់ប្រទេស G7 ធ្វើឡើងដាច់ដោយឡែកពីប្រទេស G20 ដែលបានលើកឡើងពីដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និង​ការដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង ដោយចោទថា ប្រទេសនេះព្យាយាមបង្កបញ្ហាអសន្តិសុខ តាមរយៈកម្មវិធីអាវុធនុយក្លេអ៊ែ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

G7 គឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន​ខ្លាំងលើពិភពលោកទាំង៧ រួមមាន​ សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស បារាំង និងប្រទេសកាណាដា។​ ប្រទេសទាំង៧នេះ គ្រប់គ្រងលើទ្រព្យសម្បតិ្តប្រមាណ​៦៤%នៃទ្រព្យសម្បត្តិទូទាំងពិភពលោក​៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required