រដ្ឋ​អាជ្ញា​កូរ៉េ​ខាង​ត្បូង​គ្រោង​សាក​សួរ​អ្នកស្រី ផាក នៅ​សប្ដាហ៍​នេះ​ជុំវិញ​រឿង​អាស្រូវ​នយោបាយ

អ្នកស្រី ផាក ហ្គឹនហេ (រូប​ភាពពីទីភ្នាក់ងារ​Channel News Asia)

រដ្ឋអាជ្ញាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងសាកសួរប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ នៅសប្ដាហ៍នេះ ជុំវិញរឿងអាស្រូវនយោបាយ ដែលកំពុងរួមរិតតំណែងរបស់គាត់នៅពេលនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់នៅថ្ងៃនេះ។

រដ្ឋអាជ្ញាកំពុងតែស៊ើបអង្កេតថា តើអ្នកស្រី ផាក បានដាក់សម្ពាធមិនសមរម្យ ទៅលើថៅកែក្រុមហ៊ុនធំៗ ដើម្បីរៃអង្គាសថវិកាចូលក្នុងមូលនិធិ ២ ដែលពាក់ព័ន្ធនឹងមិត្តភក្តិជិតស្និទ្ធរបស់អ្នកស្រីឬយ៉ាងណា។

សេចក្ដីរាយការណ៍នានា បានផ្សាយនៅថ្ងៃនេះថា រដ្ឋអាជ្ញាបានសាកសួរប្រធានក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន Korean Airlines រួចហើយ ហើយគ្រោងនឹងសាកសួរប្រធានក្រុមហ៊ុន Samsung និងថៅកែក្រុមហ៊ុនធំៗដទៃទៀត ជុំវិញរឿងអាស្រូវនយោបាយនេះ។

កាលពីល្ងាចថ្ងៃម្សិលមិញ បាតុកររាប់រយពាន់នាក់ បានដង្ហែក្បួននៅកណ្ដាលទីក្រុងសេអ៊ូល ដោយទាមទារឲ្យអ្នកស្រី ផាក ចុះចេញពីតំណែង ដោយថា អ្នកស្រី ផាក មិនសាកសមកាន់តំណែងដឹកនាំប្រទេសនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ