តំណាង​ពិសេស UN ថា ទាហាន​ភូមា​រំលោភ​ផ្លូវ​ភេទ​ជា​ប្រព័ន្ធ​លើ​ស្ត្រី​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 10:11 AM | អន្តរជាតិ | 0 | 1559

របាយការណ៍​ថ្មី​មួយ​របស់​​អង្គការ​សហ​ប្រជាជាតិ បាន​លើក​ឡើង​ថា ទាហាន​ភូមា​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​ស្ត្រី​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជា​ «ប្រព័ន្ធ» អំឡុង​អំពើ​ហិង្សា​ប្រឆាំង​នឹង​សហគមន៍​ជន​ជាតិ​ភាគ​តិច​មូស្លីម​​មួយ​នេះ ដែល​បង្ក​ឲ្យ​មាន​ការ​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់ AFP ដែល​បាន​ឃើញ​របាយការណ៍​របស់​តំណាង​ពិសេស​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

អ្នកស្រី ប្រាមីឡា ផេតថែន (Pramila Patten) តំណាង​ពិសេស​​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​អំពើ​ហិង្សា​ផ្លូវ​ភេទ​នៅ​ក្នុង​ជម្លោះ បាន​​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​សង្កាត់​មួយ​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បង់ក្លាដែស ជា​ទីដែល​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ប្រហែល ៦១​ម៉ឺន​នាក់​កំពុង​រស់​នៅ​ក្នុង​ជំរុំ​អស់​រយៈ​ពេល ១០​សប្ដាហ៍​មក​ហើយ​នោះ។

អ្នកស្រី ប្រាមីឡា លើក​ឡើង​ថា អំពើ​ឃោឃៅ​ដ៏​ច្រើន​បែប​នេះ អាច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

តំណាង​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​រដ្ឋ​ធានី​ដាកា​ថា អ្នកស្រី​បាន​ស្ដាប់​រឿង​រ៉ាវ​ដ៏​រន្ធត់​មាន​ការ​រំលោភ​បំពាន​ផ្លូវ​ផេទ និង​ការ​រំលោភ​បូក ទៅ​លើ​ស្ត្រី និង​ក្មេង​ស្រី ដែល​បាន​ស្លាប់​ដោយសារ​តែ​ការ​រំលោភ​ផ្លូវ​ភេទ។

អ្នកស្រី​បន្ថែម​ថា អំពើ​ហិង្សា​ផ្លូវ​ភេទ​នៅ​រដ្ឋ​រ៉ាក់ឃីន ភាគ​ខាង​ជើង​ប្រទេស​ភូមា​នោះ ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​បញ្ជា និង​ប្រព្រឹត្ត​​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ភូមា។

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required