រដ្ឋាភិបាល​ប្រាប់​អាជ្ញាធរ​ឲ្យ​លុប​បំបាត់​សិប្បកម្ម​ផលិត​ស្ករ​ត្នោត​ក្លែង​ក្លាយ

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម​ បានណែនាំទៅស្ថាប័ន​ក្រោម​ឱវាទ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស ឲ្យលុបបំបាត់សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ បន្ទាប់ពីក្រសួងបាន​រកឃើញទីតាំងផលិតផលស្ករត្នោតក្លែងក្លាយមួយន្លែងនៅស្រុកបាទី ខេត្តតាកែវ កាលពីពេលថ្មីៗនេះ។

សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ផ្អាក​ទីតាំង​ផលិត​ស្ករ​ត្នោត​ ៤៣​កន្លែង នៅ​ក្នុង​ចំនួន ៣ ស្ថិត​នៅ​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ ដោយ​ថា សិប្បកម្ម​ទាំង​នោះ ផលិត​ស្ករ​ត្នោត​ក្លែង​ក្លាយ។

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា សិប្បកម្ម​ផលិត​ស្ករ​ត្នោ​ក្លែង​ក្លាយ​ទាំង​នោះ បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​បំផ្លាញ​កិត្តិនាម​ស្ករ​ត្នោត​ខ្មែរ ដែល​ជា​ផលិតផល​សម្គាល់​ជាតិ ដែល​ក្រសួង​ថា ត្រូវ​បាន​ទទួល​ស្គាល់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

ក្រសួង​បាន​ណែនាំ​ទៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​ទូទាំង​ប្រទេស ឲ្យ​ចាត់​វិធានការ​លុប​បំបាត់​សិប្បកម្ម​ផលិត​ស្ករ​ត្នោត​ក្លែង​ក្លាយ​ទាំង​អស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ