លោក ហ៊ុន សែន ​រិះគន់ក្រសួងព័ត៌មាន​ថាមិនមានព័ត៌មាន​ឲ្យមហាជន​

រូបភាពពីហ្វេសប៊ុកនាយករដ្មន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃសៅរ៍នេះ បានរិះគន់ចំៗដល់ក្រសួងព័ត៌មាន​ថា មិនបានផ្សព្វផ្សាយព័ត៌មានគ្រប់គ្រាន់​ឲ្យស្ថាប័នពាក់ព័ន្ធ និងមហាជនបានដឹងពីដំណឹងសំខាន់ៗ។​

នៅក្នុងវេទិកាជួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៤ខែមករា​ លោក ហ៊ុន សែន បានលើកឡើងថា គេហទំព័ររបស់ក្រសួងព័ត៌មាន​ មិនមានព័ត៌មានឲ្យមហាជនបានមើលទេ។ លោក ហ៊ុន​ សែន បន្តថា ក្រសួងព័ត៌មាន កាលពីពេលកន្លងមក បានត្រឹមរិះគន់ស្ថាប័នសារព័ត៌មានដទៃ ដោយមិនបានធ្វើបច្ចុប្បន្នភាពលើការងារខ្លួន។ លោកនាយករដ្មមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយដំណឹងចុងក្រោយរបស់ក្រសួងព័ត៌មាន មានត្រឹមថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៦ ហើយប៉ុន្មានខែចុងក្រោយនេះ គឺមិនមានព័ត៌មានថ្មីទេ។​

ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ក៏បានរិះគន់ដល់ដល់ទូរទស្សន៍ជាតិ​ ទទក ថាផ្សាយតែព័ត៌មានដែលផ្អូម ឬ ព័ត៌មានយឺត។ លោក​ក៏លើកឡើងពីគេហទំព័រស្ថាប័នមួយចំនួន​ដែលផ្សព្វផ្សាយរហ័ស ដូចជា  ក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម និង គនរបាលជាតិជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ