អាមេរិក​បញ្ចូល​​អនុប្រធានាធិបតី​វេណេហ្ស៊ូអេឡា​​ក្នុង​បញ្ជី​ខ្មៅ​ស្ដេច​គ្រឿង​ញៀន

សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​នេះ បាន​ចាត់​ទុក​អនុ​ប្រធានាធិបតី​ប្រទេស​វេណេហ្ស៊ូអេឡា លោក Tareck El Aissami ជា​ឈ្មួញ​គ្រឿង​ញៀន​ដ៏​ធំ ដោយ​បាន​បញ្ចូល​ឈ្មោះ​អ្នក​នយោបាយ​ជើង​ចាស់​រូប​នេះ ទៅ​ក្នុង​បញ្ជី​ឈ្មោះ “ស្ដេច​គ្រឿង​ញៀន”។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​រតនាគារ​អាមេរិក បាន​ចោទ​លោក Aissami ថា​បាន​សម្រប​សម្រួល ការពារ និង​គ្រប់​គ្រង​លើ​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ទ្រង់​ទ្រាយធំ​ពី​​ប្រទេស​វេណេហ្ស៊ូអេឡូ ឆ្លង​កាត់​ប្រទេស​ម៉ិកស៊ិក និង​ចូល​ទៅ​អាមេរិក នៅ​ពេល​លោក​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​មហាផ្ទៃ និង​អភិបាល​រដ្ឋ Aragua។

លោក Aissami ដែល​បាន​ក្លាយ​ជា​អនុ​ប្រធានាធិបតី​កាល​ពី​ដើម​ខែ​មករា​កន្លង​មក​នេះ​នោះ ត្រូវ​បាន​គេ​ចោទ​ថា បានទទួល​ប្រាក់​ពី​ស្ដេច​គ្រឿង​ញៀន Walid Makled Garcia ជា​ថ្នូរ​នឹង​ការ​ការពារ​ការ​ដឹក​ជញ្ជូន និង​សម្រប​សម្រួល​ជាមួយ​ស្ដេច​គ្រឿង​ញៀន​ប្រទេស​ម៉ិកស៊ិក Los Zetas។

ក្រសួង​រតនាគារ​អាមេរិក ​បាន​សម្រេច​បង្កក​ទ្រព្យ​សម្បត្តិ​នៅ​លើ​ទឹក​ដី​អាមេរិក និង​បាន​ហាម​ឃាត់​ពលរដ្ឋ​អាមេរិក មិន​ឲ្យ​ធ្វើ​ជំនួញ​ជាមួយ​ក្រុម​មនុស្ស​ និង​ក្រុមហ៊ុន​ចំនួន ១៣ ដែល​ជាប់​ក្នុង​បញ្ជី​ខ្មៅ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ