កាសែតចិនថា អង់គ្លេសឆក់ឱកាសពាក់ព័ន្ធជម្លោះសមុទ្រចិនខាងត្បូង

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 11:23 AM | អន្តរជាតិ | 0 | 1197

កាសែតចិនចុះផ្សាយនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីការពារជាតិរបស់អង់គ្លេសកំពុងតែព្យាយាម​ចូលរួមពាក់ព័ន្ធជម្លោះ តាមរយៈការបញ្ជូននាវាចម្បាំងរបស់ខ្លួនចូលក្នុងតំបន់មានជម្លោះទៅសមុទ្រចិនខាងត្បូង។​

តាមគម្រោងនាវាចម្បាំងរបស់អង់គ្លេសទៅប្រទេសអូស្ត្រាលីនៅក្នុងសប្តាហ៍នេះ និង ធ្វើដំណើរបន្តទៅកាន់សមុទ្រចិនខាងត្បូងទៅកន្លែងដែលកំពុងមានជម្លោះ។ រដ្ឋមន្ត្រីការពារជាតិរបស់អង់គ្លេសលោក Williamson ថ្លែងថា នាវាចម្បាំងរបស់អង់គ្លេសទៅកាន់សមុទ្រចិនខាងត្បូងនេះ គឺជាការបង្ហាញពីសេរីភាពនៃការធ្វើនាវាចរណ៍។​

តំបន់នោះចិនកំពុងតែមានជម្លោះជាមួយប្រទេស វៀតណាម​ ប្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង សិង្ហបុរី ។ ចិនកំពុងតែកសាងមូលដ្ឋានទ័ពនៅក្នុងតំបន់មានជម្លោះទាំងនោះ នាំឲ្យមានការថ្កោលទោសពីប្រទេសតូចៗដែលមានផលប្រយោជន៍នៅទីនោះ។​

ទោះយ៉ាងនៅថ្ងៃនេះ​សារព័ត៌មាន​របស់ចិន ​Global Times ចុះផ្សាយថា អង់គ្លេសត្រូវបកស្រាយឲ្យបានច្បាស់លាស់ពីគោលបំណងនៃការចល័តនាវាចម្បាំងនេះ។ កាសែតនេះ ក៏បានចោទថា អង់គ្លេសកំពុងតែព្យាយាមភ្ជាប់ខ្លួននៅជម្លោះនេះ ដែលអាចបង្កើនភាពតានតឹង៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required