សមត្ថកិច្ចអំពាវនាវឲ្យឈប់ប្រើអំពើហិង្សាករណីគ្រោះថ្នាក់ចរាចរណ៍

(ប្រភព៖ បណ្តាញសង្គម)

ស្នងការនគរបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋឈប់ប្រើអំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិ បន្ទាប់ពីមានករណីវាយឲ្យរងរបួសធ្ងន់ធ្ងរលើអ្នកបង្ករហេតុដោយគ្រោះថ្នាក់ចរាចរណ៍នាពេលថ្មីៗនេះ។

ក្នុងសេចក្តីអំពាវនាវកាលពីម្សិលមិញ ស្នងការនគរបាលរាជធានីភ្នំពេញ សូមឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវសកម្មភាពហិង្សាទៅលើអ្នកបើកបរ និងយាន្តយន្ត ក្នុងករណីគ្រោះថ្នាកចរាចរណ៍ ដោយថា គ្រាន់តែចូលរួមចាប់ឃាត់ និងប្រគល់ជូនសមត្ថកិច្ចអនុវត្តតាមច្បាប់បានហើយ។

សេចក្តីអំពាវនាវដដែល ក៏បានរំលឹកអំពីទោសនៃការបើកបរមិនប្រុងប្រយ័ត្នធ្វើឲ្យអ្នកដទៃរងរបួស និងរត់គេចពីកន្លែងកើតហេតុក្នុងច្បាប់ចរាចរណ៍ផ្លូវគោក និងក្រមព្រហ្មទណ្ឌ ពីបទធ្វើឲ្យខូចខាត អំពើហិង្សា និងបទឃាតកម្មដោយចេតនា ដោយ​ថា អាចប្រឈមនឹងការពិន័យជាប្រាក់ និងជាប់ពន្ធនាគាររាប់ឆ្នាំ។

កាលពីដើមសប្តាហ៍នេះ បុរស​ម្នាក់​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​វាយ​ប្រហារ និង​បំផ្លាញ​រថយន្ត បន្ទាប់​ពី​បុរស​នោះ​រង​ការ​ចោទ​ថា បាន​បើ់ក​រថយន្ត​បុក​រះ និង​រត់​គេច​ខ្លួន។

បុរស​អ្នក​បើកបរ​នោះ ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​នោះ រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​នៅ​ក្រៅ​ប្រទេស។

ទាក់ទងបញ្ហានេះ គេក៏ឃើញមានការរិះគន់ចំពោះករណីនេះតាមបណ្តាញសង្គមផងដែរ ដោយខ្លះបន្ទោសលើអ្នកបើកបរបង្ករហេតុ ខ្លះបន្ទោសលើអ្នកប្រើអំពើហិង្សាដាក់អ្នកបើកបរ និងខ្លះទៀតរិះគន់ទៅលើប្រព័ន្ធគ្រប់គ្រងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ