មន្ត្រី​អាជ្ញាធរ​ទន្លេ​សាប​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​រថយន្ត

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 9:54 AM | សន្ដិសុខ | 0 | 1105 លោក សឿង ផានិត អនុ​ប្រធាន​ការិយា​ល័យ​នីតិកម្ម​នៃ​អាជ្ញាធរបឹង​ទន្លេសាប ដែល​ត្រូវខ្មាន់កាំភ្លើងបាញ់(រូបភាពពី​បណ្តាញ​សង្គម​)

បុរស​អាយុ ២៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន​កាល​ពី​យប់​មិញ​នេះ នៅ​ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ។

​វីដេអូ​ដែល​ត្រូវ​បាន​ចែក​ចាយ​ត​គ្នា​នៅ​លើ​បណ្ដាញ​សង្គម បាន​ឲ្យ​ដឹង​ថា លោក សឿង ផានិត ដែល​ជា​អនុ​ប្រធាន​ការិយាល័យ​នីតិកម្ម​នៃ​អាជ្ញាធរ​បឹង​ទន្លេសាប ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ ៣​គ្រាប់ ត្រូវ​ចំ​ក្រោម​ក្លៀក​ខាង​ឆ្វេង បណ្ដាល​ឲ្យ​​ស្លាប់​ភ្លាមៗ នៅ​ក្នុង​រថយន្ត​របស់​ខ្លួន នៅ​ម៉ោង​ប្រហែល ៩​យប់​មិញ​នេះ ខណៈ​​ជន​រង​គ្រោះ​កំពុង​បើក​បរ​រថយន្ត​ចូល​ជិត​ដល់​មុខ​ផ្ទះ​ នៅ​ភូមិ​ប៉ប៉្រក​ខាង​ត្បូង។

ទំព័រ​ហ្វេសប៊ុ​ករបស់​នគរបាល​ជាតិ បាន​រៀបរាប់ថា សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង ហើយ​សមត្ថកិច្ច​ក៏​ពុំ​ទាន់​អាច​បញ្ជាក់​បាន​អំពី​មូល​ហេតុ​នៃ​ការ​បាញ់​ប្រហារ​នេះ​នៅ​ឡើយ​ទេ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required