ក្រសួងសាធារណការរំឭកឲ្យ​​ម្ចាស់អាជីវករយានដ្ឋាននិងកែច្នៃយានយន្តទៅ​ចុះបញ្ជី

ក្រសួងសាធារណការនិងដឹកជញ្ជូនបានក្រើនរំឭកដល់ម្ចាស់យានដ្ឋាននិងកែច្នៃយានយន្តគ្រប់ប្រភេទដែលស្ថិតនៅរាជធានីខេត្តមកចុះបញ្ជីនិងទទួលបានលិខិតអនុញ្ញាតពីក្រសួង។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១៣ ខែមិថុនា ក្រសួងសាធារណការបានបញ្ជាក់ថាមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីខេត្តមានភារកិច្ចគ្រប់គ្រងចុះបញ្ជីនិងផ្តល់លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មយានដ្ឋានជួសជុលនិងកែច្នៃយាន្តគ្រប់ប្រភេទ។

លោក វ៉ា ស៊ឹម សុរិយា បានប្រាប់វីអូឌីថាកន្លងមកការចុះបញ្ជីនិងផ្តល់លិខិតអនុញ្ញាតមានតាំងពីយូរមកហើយ។ លោកថាប្រកាសរបស់ក្រសួងដើម្បីជាការរំឭកដល់អាជីវករយានដ្ឋានទៅចុះបញ្ជីនិងទទួលបានលិខិតអនុញ្ញាតពីក្រសួង។ លោកមានប្រសាសន៍ថា៖ “យើងបានចុះបញ្ជីរហូតមក ប៉ុន្តែកន្លែងខ្លះគាត់អត់មកចុះបញ្ជី ហើយគាត់ឆ្លើយថាអត់ដឹងចឹងទៅ អ្នកធ្វើអាជីវកម្មជួនកាលគាត់ប្រហែស។ អញ្ចឹងទៅជួនកាលសុំច្បាប់តាមគ្នា សុំតាមភូមិឃុំ ឬក៏អីចឹងទៅហើយគាត់អត់បានចុះបញ្ជីមកខាងបច្ចេកទេស “៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ