ហ្វីលីពីន​ជំរុញឲ្យទីក្រុងប៉េកាំងគោរពការសម្រេចរបស់តុលាការ

ហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះជំរុញឲ្យទីក្រុងប៉េកាំងគោរពតាមការសម្រេចរបស់តុលាការអន្តរជាតិ ដែលបានសម្រេចឲ្យចិនចាញ់ក្តីក្នុងករណីជម្លោះដណ្តើមគ្នាកាន់កាប់ដែនសមុទ្រចិនខាងត្បូងជាមួយហ្វីលីពីន។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Perfecto Yasay ថ្លែងថាលោកនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបឬហៅថា អាសឹម២ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃសុក្រ នៅក្នុងប្រទេសម៉ុងហ្គោលី ហើយលោកនឹងជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក លី កេឈាង។ លោកថា លោកនឹងពិភាក្សានៅក្នុងបរិបទនៃរបៀបវារៈនៃកិច្ចប្រជុំនោះអំពីសន្តិភាពរបស់ហ្វីលីពីននិងមូលដ្ឋាននៃការអនុវត្តច្បាប់នៅសមុទ្រចិនខាងត្បូងនិងត្រូវឲ្យភាគីគោរពតាមសេចក្តីសម្រេច។

សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិកាលពីថ្ងៃអង្គារបញ្ជាក់ថាចិនមិនមានមូលដ្ឋានច្បាប់ក្នុងការគ្រប់គ្រងដែនសមុទ្រកំពុងមានជម្លោះជាមួយហ្វីលីពីនោះទេ។ ប៉ុន្តែយ៉ាងណាចិនមិនទទួលស្គាល់សេចក្តីសម្រេចនោះទេដោយបញ្ជាក់ថាតុលាការនេះមិនមានដែនសមត្ថកិច្ចលើជម្លោះនេះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ