ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​​អង្គរ​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​រុះ​រើ​សំណង់​ពួកគេ

ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​​អង្គរ​

ប្រជា​ពលរដ្ឋ​ប្រហែល ១០០​នាក់ ដែល​ផ្ទះ​សម្បែង​របស់​ពួកគេ​ប្រឈម​មុខ​នឹង​ការ​រុះរើ​នៅ​ក្នុង​តំបន់​អភិរក្ស​អង្គរ​នោះ បាន​ចេញ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​ទាម​ទារទៅ​អាជ្ញាធរ​ខេត្ត​នេះ ឲ្យ​បញ្ឈប់​ការ​រុះ​រើ​ផ្ទះ​សម្បែង​របស់​ពួកគេ។

អាជ្ញាធរ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​០៩ ខែ​សីហា​នេះ បាន​ជូន​ដំណឹង​អំពី​ការ​ចុះ​រុះ​រើសសំណង់​​នៅ​ក្នុង​តំបន់ ១ និង​តំបន់ ២ ស្ថិត​នៅ​ក្នុង​ភូមិ​អញ្ច្រាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ដោយ​ថា សំណង់​ទាំង​នោះ ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ខុស​ច្បាប់។

បន្ទាប់​ពី​ការ​ជូន​ដំណឹង​នោះ ក្រុម​អាជ្ញាធរ​ខេត្ត​នេះ បាន​ចាប់​ផ្ដើម​ចុះ​រុះ​រើ​សំណង់​នានា ដូច​ដែល​អាជ្ញាធរ​ខេត្តនេះ​បាន​ប្រកាស​ជា​មុន។

ក្នុង​ដៃ​កាន់​ទៅ​ដោយ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​ផង​នោះ ក្រុម​ប្រជា​ពលរដ្ឋ​ប្រហែល ១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​សៀមរាប នៅ​ព្រឹក​នេះ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ចុះ​រើ​រើ​សំណង់​របស់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ