ថៃ​ប្រកាស​ឲ្យ​ពលរដ្ឋ​៣៤​ខេត្ត​ត្រៀម​ខ្លួន​សម្រាប់​ទឹក​ជំនន់

អាជ្ញាធរឧតុនិយមថៃបានព្រមានទៅដល់ប្រជាជននៅតាមបណ្ដាខេត្តចំនួន៣៤ នៅភាគខាងជើង ភាគឦសាន និងភាគខាងកើតប្រទេស ឲ្យត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំងនិងតាមដានអាកាសធាតុជាប្រចាំ។ នេះដោយយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

បើតាមកាសែតថៃមួយនេះ នៅព្រឹកថ្ងៃនេះព្យុះត្រូពិកឈ្មោះ Rai កំពុងគ្របដណ្ដប់លើប្រទេសឡាវនិងភាគឦសាននៃប្រទេសថៃ។ ព្យុះនេះកំពុងតែថមថយឥទ្ធិពល ប៉ុន្តែបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងជោគជាំនៅតំបន់នោះ។

អាជ្ញាធរទប់ស្កាត់និងជួយសង្គ្រោះគ្រោះមហន្តរាយបានត្រៀមខ្លួនដាក់ពង្រាយកម្លាំងរបស់ខ្លួននៅតាមទីតាំងជួបប្រទះទឹកជំនន់លឿននៅតាមបណ្ដាខេត្តចំនួន៣៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ