អ៊ិន សុភិន ទទូចអោយ​អ្នកគាំទ្រ​​​លើកចិត្ត​​ភាពយន្ត​ស្នេហា​​រោលរាល

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 2:58 PM | កំសាន្ដ | 0 | 1150

ខុសពី​​​​ផ្នត់គំនិតរបស់​​​​​ក្រុម​​​​អ្នកអភិរក្ស​​វប្បធម៌ ​លោក អ៊ិន សុភិន ​ចាងហ្វាងផលិតកម្មមហាហង្សបានអះអាងថា
​អ្នក​គាំទ្រ​​ភាពយន្ត​​​ខ្មែរល្មមដល់ពេល​​បើក​ចិត្ត​បើក​គំនិត​ទទួលយក​ការសម្ដែង​​ជាទម្រង់ស្នេហា​រោលរាលរបស់​​​​​តារាខ្មែរហើយ ដើម្បីអោយវិស័យ​ភាពយន្ត​ក្នុងស្រុក​មានការ​​​​​​​​​​​​ប្រែប្រួល ហើយអាច​​​ឈាន​​ចូល​​​លើឆាកអន្តរជាតិ​​ដែល​​​​អ្នកគាំទ្ររបស់គេ​យល់ថា ​ការ​សម្ដែងអោប​ថើប ​ដោះខោអាវ និងស្រាត​​ជាដើម​នៅ​ក្នុងផ្ទៃរឿង គឺជារឿង​ធម្មតា។

​​លោកបានថ្លែងបែបនេះ​នៅក្នុងពិធី​​បើកសម្ពោធ​​​​​​ដាក់បញ្ចាំង​​រឿង ​«មន្ត​ស្នេហ៍លេខា» ដែលជារឿងមានសាច់រឿងស្នេហា​​រោល​រាល ហើយ​​​​មានការសម្ដែងដោយ អ្នកនាង ភិន សុដាលីស ជាតួអង្គម្នាក់ផង។ លោក អ៊ិន សុភិន
និយាយថា​​​ក្នុងចំណោមភាពយន្តទាំងអស់​​ដែលលោក​​បាន​ផលិត​ លោកចាត់ទុក​ថា​ភាពយន្តរឿង​ ​​​«​​មន្ត​ស្នេហ៍​លេខា» ជារឿងទី១ដែលលោក​​​​មានឈុតឆាក​​​​ថើប​បឺត​មាត់រវាងតួអង្គ​​ប្រុសនិងស្រី​ យ៉ាង​​​​ផ្អែម​ល្ហែម​រ៉ូម៉ាទិក
និងមានឈុត​ឆាកលើ​​គ្រែ​​​យ៉ាងស្រើបស្រាល​​ផង ដែល​លោក​​​​ប្រកាសថា​ នេះគឺជាបរិបទមួយថ្មី ដែលលោកសម្រេចចិត្ត​​​ចេញ​​ថត​​ដោយ​​មិនខ្លាចនឹងការរិះគន់។

លោកថា​រឿងនេះ​ត្រូវ​​បាន​ដាក់បញ្ចាំងជាភាព​យន្ត​ភាគនៅលើកញ្ចក់ទូរទស្សន៍មួយរួច​ហើយ ប៉ុន្តែមិនបាន​​ដាក់បញ្ចូលឈុតឆាករោលរាល​​​ទាំងហ្នឹងទេ ដោយ​​​ឈុតឆាក​ទាំងនោះ​​ត្រូវ​​បាន​ផ្អឹប​ទុក​​សម្រាប់​​តែ​​ក្នុងភាពយន្ត​ខ្នាតធំ​ដែលមានរយៈពេល​​​​​​១​ម៉ោងកន្លះនេះ​ប៉ុណ្ណោះ​។

​​​​នៅក្នុងរឿងនេះ​គេឃើញ​​តួអង្គ​​សំខាន់​​៣នាក់ ដែលរួមមាន​ អ្នកនាង ​ភិន សុដាលីស ផង ​សម្ដែងឈុតរោលរាលយ៉ាងពេញទំហឹង ​​​​​តែលោកប្រកាសថានោះ​​ជាឈុត​​​ដែលមាន​លក្ខណៈសិល្បៈច្រើនជាង​​​បំផុស​អោយ​
​​ធ្វើតាម ដោយលោក​​​​បញ្ជាក់ថា ​​គឺគោលបំណង​សំខាន់​​គ្រាន់តែមិនចង់អោយភាពយន្តរបស់ខ្មែរនៅតែមាន​ភាពច្រំ​ដែលៗប៉ុណ្ណោះ។

លោក​ទទូចអោយ​​អ្នកគាំទ្រ​​​ដែលបានទស្សនាភាព​យន្តខ្នាតធំមួយនេះ កុំមានការ​រិះគន់ណាមួយ ហើយងាក​មក​​កោតសរសើរពីការប្រឹង​ប្រែងសម្ដែងរបស់តួអង្គ​នីមួយៗ​ទៅវិញ ​ដើម្បី​លើកទឹកចិត្តអោយខ្មែរកាន់តែមានភាពយន្តមួយល្អ ​​​ដែលអាច​ទៅរួច​ជាមួយ​ប្រទេសជិតខាង ​​​​​​​​​​និងដើម្បីកុំអោយ​​មានតែឈុតកំប្លែងនិង​​​ខ្មោចដដែលខ្លាំងពេក។

លោក​បានបញ្ជាក់​​​ក្នុងពិធី​​​​សម្ពោធរឿងនោះថាភាពយន្តរឿង​​​ «មន្តស្នេហ៍​លេខា» ​ពិតជាមាន​ឈុតស្នេហា​រោលរាល ​ដោយ​​​មានទាំង​ប្លង់​​​បឺតមាត់ជាមួយ​តួប្រុស និង​​ឈុត​​​​រោលរាល​លើគ្រែ​ ​​​ខុស​ពី​រឿងផ្សេងៗដែលខាងផលិតកម្មមហាហង្ស​ធ្លាប់បានផលិតនោះមែន ​​​​​តែលោកយល់ថា​បើ​មិនមានការ​សម្ដែង​ជាទម្រង់នេះ​ខ្លះ គឺ​​​​​ផលិតកររបស់ខ្មែរ និង​​​តារារបស់ខ្មែរ ពិតជាមិន​អាច​​​សម្ដែងនូវអ្វីដែល​ថ្មីសម្រាប់​​បម្រើដល់អារម្មណ៍​របស់អ្ន
កទស្សនានោះទេ។ ​

ភាពយន្ត​នេះ លោក​អះអាងថា​​ បាន​​​ស្រង់ចេ​ញពីឈុតសំខាន់​ដែលបាន​​បញ្ចាំងចប់​នៅលើកញ្ចក់ទូរទស្សន៍ក្នុងពេល​​​​ផ្សាយជាភាគ ប៉ុន្តែ​​​​នៅពេល​​​​​យក​​មកធ្វើជាភាពយន្តខ្នាតធំ គឺបញ្ចូលស្នេហា​​​រោលរាលម៉ាឆ្ងាញ់តែម្ដង ​​​​​​​​​​​​ដើម្បីអោយទស្សនិក​ប្លែកភ្នែក។

យ៉ាងណាមិញ លោកអះអាងថា​​នោះ​​​មិនទាន់​ដល់​ដំណាក់កាលសាហាវ​និងក្ដៅសាច់​ដូចជាភាពយន្ត​​បរទេស​នោះទេ គឺគ្រាន់តែ​​​​​ជាឈុតស្រើបស្រាល​​​មួយ​​កម្រិត​​​ដែល​​មានលក្ខណៈជា​​ខ្មែរ​​និងលក្ខណៈជាសិល្បៈ ​អោយសម​នឹង​​​ផ្នត់គំនិតរបស់អ្នក​​​​​​​​​​​​​មិនទាន់ទទួ​ល​វប្បធម៌​បរទេសពាក់ព័ន្ធ​នឹងចំណុចនេះប៉ុណ្ណោះ។

លោកអះអាងថានេះជាការស្ទាបស្ទង់មហាជន ​ហើយប្រសិន​បើការសម្ដែងបែបនេះ​មិនមានប្រតិកម្មណាមួយ
នោះ​​​​​បណ្ដា​​ផលិតករនឹង​ហ៊ាន​​ផលិតភាពយន្ត​​​អោយបានកាន់តែច្រើន តែមិនមានន័យថា​​​​ក្នុងនាមជាផលិតករ​​​លោក​​​លើកទឹកចិត្តអោយ​​​​​ប្រឹងផលិតរឿងដែលមានលក្ខណៈ​ជា​ស្នេហា​​ស្រើបស្រាលនិង​រោលរាល​បំផុស​​យុវវ័យនោះទេ។ លោកគ្រាន់តែស្នើ​​សុំអោយ​​អ្នកទស្សនា​​រៀនទទួល​​យកខ្លះ ​ដោយមិនមែនគ្រាន់តែតួអង្គ​​បឺតមាត់គ្នា ឬ​​មាន​​​ការ​អោបថើបជាមួយ​​គ្នា​​តម្រូវសាច់រឿងតែបន្តិចក៏បង្ហោះ​​បំបាក់ទឹកចិត្ត​​​​របស់តួអង្គ និង​​​​​​​​​អ្នកផលិតនោះទេ។ ​​

យ៉ាងណាមិញ លោកថា​​សម្រាប់ភាពយន្ត​រឿង​​​ «មន្ត​ស្នេហ៍លេខា» ដែល​មានឈុតឆាករបៀប​នេះ​​​ច្រើន គឺមិនមាន​​​បង្ហាញ​​​​​សកម្មភាព​រោល​​រាល​​​​​​​​ហួសហេតុ ដែលនាំទៅដល់នូវការ​រិះគន់​នោះទេ។ ​លោកថាមួយរឿងនេះ​ដ្បិតថា​សំបូរ​​ឈុតស្រើបស្រាល​​​ក្នុងរឿងស្នេហា ប៉ុន្តែមន្ត្រីខាង​នាយកដ្ឋាន​ភាពយន្ត​សុទ្ធតែបាន​ត្រួតពិនិត្យ​ហើយអនុញ្ញាតិអោយ​​​ដាក់បញ្ចូលយកមកបញ្ចាំងលក់សំបុត្រត្រឹមត្រូវ ទើប​លោកជឿថាអ្វីដែលបាន​ឆ្លុះបញ្ចាំង​ក្នុងរឿងគឺច្បាស់ណាស់ថាមិនមានការរិះគន់។

លោកថាបណ្ដា​​ផលិតករនិងតួសម្ដែង​ខ្មែរជាច្រើន​រមែងខ្លាចនឹង​ការសម្ដែង​​​បែប​ស្នេហា​​ស្រើប​ស្រាលនិងរោលរាល ទើប​ការផលិតភាពយន្តដែល​​ខាងផលិត​ចង់ដាក់បញ្ចូលនូវប្លង់បែបនេះ​ត្រូវបាន​រាំងស្ទួះ។ ជាក់ស្ដែងលោក​​​​​មិនមានតារាខ្មែរដែលល្បី​ឈ្មោះច្រើនទេក្រៅពី​ ឌុច លីដា និងតារា​​​​២បីទៀត ហើយ​ហ៊ាន​ថត​​ឈុតបែបនេះ ខណៈដែលសូម្បីតែកូនស្រីរបស់លោកគឺ ​ភិន សុដាលីស ទម្រាំតែយល់ព្រមសម្ដែងក្នុងរឿង «មន្ត​ស្នេហ៍លេខា» ដែលតម្រូវ​​​អោយតួ​ប្រុសអោប​ថើប​ បឺតមាត់ញីញក់ ក៏​ប្រកែកមិនចង់ថត​​ព្រោះតែខ្លាចរឿងហ្នឹង។

លោកស្នើអោយ​អ្នកទស្សនា​បើកចិត្តអោយកាន់តែទូលាយ ដោយលោកប្រកាសថា​​​បណ្ដាភាពយន្ត​​ក្រៅប្រទេស
កម្រអត់ណាស់សម្រាប់ឈុតឆាក​​ដែលត្រូវដាក់បញ្ចូល​មួយបង់ ឬ២ប្លង់ ហើយអាចទាញចំណូល​​យ៉ាង​​ក្រាស​ពីដាក់បញ្ចាំង​ម្ដង។

លោកថា​​ផលិតកម្ម​​​​ភាគច្រើន​នឹងងាកពីការ​​​​ផលិតរឿងបែបកំប្លែងនិង​​​បែប​ខ្មោច​លង​​​កុំអោយជាន់​​គ្នា ​ហើយ​បើ​ចង់អោយ​មាន​​​​​​ភាពយន្តជាទម្រង់ស្នេហា​រ៉ូម៉ាទិក គឺលុះត្រា​​​​​ប្ដូរទស្សនៈរិះគន់ ហើយងាក​មកទទួល​​យកនូវការសម្ដែងបែប​ជាស្នេហា​រោល​រាល​​​​ដើម្បីកុំអោយបន្តថា​​ច្រំដែលវិញ។ លោកថា​​ភាពយន្តមួយ​នេះ​​នឹងដាក់លក់សំបុត្រនៅថ្ងៃទី​​១៨ ​កញ្ញា​គ្រប់រោង ​ហើយបើទោះជា​​សាច់រឿងទាំងមូលត្រូវបានគេដឹងតាមរយៈការផ្សាយ​​នៅលើកញ្ចក់ទូរទស្សន៍មួយរួចទៅហើយ ក៏ឈុតឆាក​​ស្នេហា​រោលរាលដែលមិនបាន​ដាក់បញ្ចូលនៅពេល​បញ្ចាំង​លើទូរទស្សន៍ នឹងទាក់ទាញ​អ្នកទស្សនាបានច្រើន ​ជាពិសេស​ក្នុងពេលដែល​​អ្នកទស្សនា​​​​តាម​ទូរទស្សន៍
និង​​អ្នកនិយម​ទិញសំបុត្រ​កុនមើល ត្រូវលោក​បញ្ជាក់​ថាមនុស្ស​​ក្រុម​ផ្សេងគ្នានោះ។ ​

លោកនៅតែអះអាងថា​អ្វីដែលតួអង្គ​ក្នុងរឿង ព្រមទាំងកូនស្រីរបស់់លោកបានសម្ដែងគឺ ជា​ទម្រង់សិល្បៈ ដោយលោក​បញ្ជាក់ថានោះមិនមែនជា​​ឈុតឆាក​ហួសហេតុ​​នោះទេ។ លោកថា​​​បើគ្រាន់តែ​ហ៊ាន​សម្ដែង​​​​អោបថើប ​​​បឺតមាត់ និងឈុត​លើគ្រែជាដើម ហើយក៏ខ្លាចមានការរិះគន់ ​ដូច្នេះ​ទៅ​​ថ្ងៃអនាគត​ភាពយន្តខ្មែរនឹងអត់មាន​​​​​ភាពយន្តមួយណា​ដែលខុស​ទម្រង់ពីកំប្លែង និង​​ខ្មោចទេ ហើយ​សូមកុំបន្តរិះគន់​ថា​ផលិតករខ្មែរ និង​តារាខ្មែរអត់មានគំនិត​ថ្មី។

លោកទទូចអោយ​មានអ្នកទស្សនាទៅទស្សនា​ភាពយន្ត​នេះអោយច្រើន ដើម្បី​ចង់ដឹងថា​​​​​ឈុតឆាក​ស្នេហា​រោលរាលដែលបានស្ដែងឡើងទទួល​យក​​បាន​​​​ឬក៏មិនបាន។

ភិន សុដាលីស ដែលជាតួអង្គ​​សម្ដែងមួយនៅក្នុងរឿង «មន្តស្នេហ៍លេខា» ​​​​ដែល​បានសម្ដែង​ជា​តួ​អង្គស្រី
ត្រូវ​​​តារា​ប្រុស​​​បង្កាត់ស្នេហា​រោល​រាលបានអះអាងថា ​​ការថតមួយរឿងនេះ​នាងលះបង់ច្រើនជាពិសេស​គឺ​អោយតួប្រុស​​​​ថើប​បឺតមាត់និង​​​​​អោបថើបញីញក់ជាដើម​​មិនខុសពីគូស្នេហ៍ស្រឡាញ់គ្នាមែនទែន ប៉ុន្តែនាងមិនយល់ឃើញថាការសម្ដែងបែបនេះ គឺអ្វីដែលមានលក្ខណៈហួស​​​ហេតុនោះទេ ដោយសារតែភាពជាក់ស្ដែងគឺអ្វីដែលតួអង្គបានសម្ដែងមានលក្ខណៈសិល្បៈ​ច្រើនជាង។

​​នាងអះអាងថា​ភាពយន្តរឿង «មន្ត​ស្នេហ៍លេខា» ​មិនអនុញ្ញាតិអោយ​​អ្នកទិញសំបុត្រដែល មានអាយុតិចជាង​១៥ឆ្នាំទស្សនានោះទេ ទើប​នាងទទូចអោយអ្នកទិញសំបុត្រដែល​​បានទស្សនា​​ឈុតឆាកដែលនាងនិងតួអង្គទាំងអស់​បានសម្ដែង កុំមានការ​​រិះគន់ ហើយគួរតែលើកទឹកចិត្តណាមួយដើម្បីអោយនាងធ្វើការពិចារណាថាត្រូវ​បន្តការសម្ដែងបែបនេះ ឬឈប់ត្រឹមហ្នឹង។

យ៉ាងណាមិញ នាងអះអាងថាត្រឹម​ឈុតស្នេហារោលរាល​គឺនាងថត​បាន ប៉ុន្តែបើឈានដល់​​​​​ស្រាតឬអោយដោះអាវ​ចំហរខ្មងអីជាងដើម​​​ក្នុង គឺនាងមិនថត​ដាច់ខាត ​ដោយសារតែ​​​​​ឈុតទាំងនោះនាងអះអាងថាបើទោះជា​​​​ទស្សនិកជន​មើលឃើញត្រឹមតែខ្នង ឬមានការ​​ថតបាំងណាមួយ ក៏ក្នុងពេល​ថតមិនខុសពី​បង្ហាញក្រុមអ្នកបច្ចេកទេសគ្មានសល់នោះទេ៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required