ក្រសួងអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះភ្លៀងពីថ្ងៃទី១៦ដល់១៩ខែកញ្ញា

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 9:25 AM | បរិស្ថាន | 0 | 4675

ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងដោយសារអាកាសធាតុប្រែប្រួលនិងភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៦ដល់១៩ខែកញ្ញា។

សេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីម្សិលមិញ​នេះ ក្រសួងបញ្ជាក់ថាសម្ពាធទាបចាប់ផ្តើមចេញពីសមុទ្រចិនខាងត្បូងឆ្លងកាត់ប្រទេសវៀតណាម ហើយបង្កភ្លៀងធ្លាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែកញ្ញា។ សេចក្តីប្រកាសបញ្ជាក់ថា តំបន់វាលទំនាប នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ក្នុងកម្រិតមធ្យមទៅច្រើន ក្នុងនោះមានខេត្ត សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គូរទៅច្រើន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា។

សម្រាប់តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីបង្គូរទៅច្រើន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ហើយនៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំងជាមួយនឹងរលកខ្ពស់ៗ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា។ ចំណែកតំបន់ខ្ពស់រាប និងតំបន់ជួរភ្នំដងរែក​ អាចនឹងមានភ្លៀងធ្លាក់បង្គូរទៅច្រើន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា។​

ក្រសួងអំពាវនាវឲ្យអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងពីការធ្លាក់ភ្លៀងនេះ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required