ខេត្ត​ពីរ​របស់​កម្ពុជាទទួល​ពាន​រង្វាន់​អាស៊ាន​ផ្នែក​បរិស្ថាន

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 3:33 PM | បរិស្ថាន | 0 | 6371

ខេត្ត​ចំនួន​ពីរ​របស់​កម្ពុជា ​ត្រូវបាន​សមាជិក​អាស៊ាន ជ្រើស​រើ​ស​ជា​ខេត្ត ​ដែល​មាន​បរិស្ថាន​ល្អ​ជាង​គេ ​នៅ​ក្នុងពិធី «​និរន្តរភាព​បរិស្ថាន​ទីក្រុងអាស៊ាន» នៅ​ប្រទេសប៊ុយ​ណេ​។

ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹងក្នុង​ហ្វេស​បុក​របស់​ខ្លួន​ថា ខេត្ត​កែប និង​ខេត្តពោធិសាត់ ​របស់​កម្ពុជា ​កាលពី​ថ្ងៃ​ទី១២ខែកញ្ញា ត្រូវបានគណ​កម្មការវាយ​តម្លៃ​បរិស្ថាន​អាស៊ាន បាន​ជ្រើស​រើស​ជា​ខេត្ត ដែល​មាន​បរិស្ថាន​​​ល្អ ក្នុង​ចំណោម​ខេត្ត​ របស់​សមាជិក​អាស៊ាន​ផ្សេង​ទៀត​។ ខេត្ត​កែប បាន​ទទួល​ពាន​រង្វាន់ជា​ទី «ក្រុងនិរន្តរភាពបរិស្ថានអាស៊ាន» ចំណែក​​ ខេត្ត​ពោធិសាត់ ​បាន​ទទួល​ពានង្វាន់ «​ផ្នែកនិរន្តរភាពទឹកស្អាតអាស៊ាន»។

ក្រសួងបរិស្ថាន ​បាន​បញ្ជាក់​ថា ពាន​រង្វាន់នេះ ​ជា​ពាន​រង្វាន់​លើក​ដំបូង​ ​ដែល​កម្ពុជា​ទទួល​បាន។

ក្នុង​គេ​ហទំព័រកិច្ច​សហ​ការ​បរិស្ថាន​អាស៊ាន បាន​ឲ្យ​ដឹង​ថា​ ខេត្ត​កែប ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​១០​ផ្សេង​ទៀត ​ដែល​ទទួលបាន​ពាន​រង្វាន់​នេះ ហើយ​ខេត្តពោធិសាត់ បាន​ទទួល​ជា​ខេត្ត ​ដែល​និរន្ត​រភាព​ទឹក​ស្អាតជា​មួយគ្នា ​នឹង​​ខេត្ត​ភូកេត​របស់​ប្រទេស​ថៃ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required