ចិនផ្តល់កម្ចីឲ្យបង់ក្លាដេសចំនួន​២៤លានដុល្លារក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី​

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង (រូបភាពពី Reuters)

ចិនបានព្រមព្រៀងផ្តល់កម្ចីឲ្យរដ្ឋាភិបាលនៃបង់ក្លាដេសចំនួន២៤លានដុល្លារក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ហ្ស៊ី ជិនពីង ដើម្បីយកទៅកសាងរោងចក្រអគ្គិសនី កំពង់ផែសមុទ្រ និងផ្លូវរថភ្លើង។

ដំណើរទស្សនកិច្ចរបស់លោក ហ្ស៊ី នេះ គឺជាលើកដំបូងហើយរបស់ប្រធានាធិបតីចិនក្នុងរយៈពេល៣០ឆ្នាំមកនេះ ដើម្បីពង្រឹងទំនាក់ទំនងក្នុងជំរុញដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ស្របពេលដែលឥណ្ឌាក៏កំពុងជំរុញការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសបង់ក្លាដេសដែរគឺ ទីក្រុងញូដេលីគិតថាបង់ក្លាដេសជាប្រទេសមួយដែលមានសក្តានុពលក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ចំណែកជប៉ុនក៏បានជួយតាមរយៈឥណ្ឌាក្នុងការទំនាក់ទំនងជាមួយបង់ក្លាដេស ដោយការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប សម្រាប់ការកសាងកំពង់ផែនិងប្រព័ន្ធផលិតថាមពលស្មុគស្មាញ។ ទាំងនេះបង្ហាញថា ប្រទេសមានឥទ្ធិពលទាំងនេះកំពុងប្រកួតប្រជែងឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសបង់ក្លាដេសដែលប្រជាជន១៦០លាននាក់។

ចិនបានដាក់ចេញគម្រោងចំនួន២៥ក្នុងការកសាងរោងចក្រផលិតថាមពលអគ្គិសនីដែលអាចផលិតបានថាមពលចំនួន១៣២០មេកាវ៉ាត់ ហើយក៏មានកសាងកំពង់ផែជ្រៅចូលក្នុងសមុទ្រឲ្យបង់ក្លាដេសផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ