អាជ្ញាធរឃុំនៅស្វាយរៀង រារាំងការបង្រៀនពលរដ្ឋឲ្យចិញ្ចឹមមាន់ សួររកច្បាប់ពីថ្នាក់ខេត្ត​

(FB: Prim Houn)

អាជ្ញាធរឃុំមួយនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃសៅរ៍នេះ​ បានរារាំងដល់កម្មវិធីរបស់អង្គការកសិកម្ម ដែលបង្រៀនឲ្យកសិករឲ្យចេះចិញ្ចឹមមាន់ ហើយបានតម្រូវឲ្យសហគមន៍ត្រូវសុំច្បាប់ពីថ្នាក់ខេត្ត និង​ថ្នាក់ស្រុកជាមុនសិន​ ទើបអាចបន្តការបណ្តុះបណ្តាល​បាន។​

(FB: Prim Houn)

​មន្ត្រីសម្របសម្រួលផ្នែកកសិកម្មនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ជុំ កុសល ថ្លែងថា នៅពេលដែលជួបជាមួយកសិករចំនួន​២៥នាក់​ក្នុងឃុំអំពិល​នៅថ្ងៃនេះ ក៏មានអាជ្ញាធរភូមិឃុំ និងសមត្ថកិច្ចផង រារាំងមិនឲ្យមានការការបណ្តុះបណ្តាលទេ ដោយតម្រូវឲ្យមានការសុំច្បាប់ពីថ្នាក់ខេត្តជាមុនសិន។​ លោកបន្តថា ពេលនេះក្រុមការងាររបស់លោកត្រូវផ្អាកការងារសិន​ ដែលអាចប៉ះពាល់ការអនុវត្តគម្រោងនិងប្រយោជន៍ពលរដ្ឋ។​

លោកថ្លែងថា៖ «ពេលដែលគាត់ធ្វើចឹង ប៉ះពាល់ដល់ការអនុវត្តគម្រោងរបស់យើង ហើយម្យ៉ាងអ្វីដែលយើងចង់ជួយពលរដ្ឋក៏មិនបានដូចអ្វីដែលយើងចង់ជួយដែរ»។​

អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានធ្វើសកម្មភាពរយៈពេល៣ឆ្នាំមកហើយ ក្នុងការជួយដល់កសិករឲ្យចេះបច្ចេកទេសដាំបន្លែនិងចិញ្ចឹមសត្វ។ គម្រោងបង្រៀនបច្ចេកទេសចិញ្ចឹមមាន់នេះក្រោយពេលរៀនចប់​រយៈពេលបីថ្ងៃអង្គការមានផ្តល់ជាថវិកាមួយចំនួន​ដើម្បីជួយទិញសម្ភារធ្វើទ្រុងនិងទិញពូជមាន់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ