រដ្ឋសភាកំពុងត្រួតពិនិត្យច្បាប់​ចែកអាសនៈបក្សប្រឆាំង

គណៈកម្មការជំនាញ​នៃរដ្ឋសភា (រូបភាពពី រដ្ឋសភា)

គណៈកម្មការជំនាញ​នៃរដ្ឋសភា បានសម្រេចបញ្ជូនសេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការបោះឆ្នោត បន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីធ្វើការត្រួតពិនិ្យ នឹងដាក់បញ្ចូលទៅក្នុងរបៀបវរៈ សម័យប្រជុំរដ្ឋសភា ធ្វើការពិភាក្សានិងអនុម័តនាពេលខាងមុខ។

ប្រធានគណៈកម្មាការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភាលោក ប៉ែន បញ្ញា បានថ្លែងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅវិមានរដ្ឋស​ភា កាលពីថ្ងៃទី១២ខែតុលាថា សេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ចំនួន៤ ស្តីពីការបោះឆ្នោត ដែលបានសម្រេចនិងបញ្ជូនបន្តទៅ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាមានដូចជា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និង​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ខ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋសភា​ កាលពីថ្ងៃសុក្រម្សិលមិញនេះ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា បានអះអាងថា អន្តរក្រសួងពាក់ព័ន្ធ ធ្វើការពិនិត្យ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតទាំងនេះ ដើម្បីបំពេញបន្ថែមនៅចំណុចខ្វះចន្លោះ ដែលមិនមានចែងនៅលក្ខខណ្ឌគ្រប់គ្រាន់ ស្របតាមសភាពការណ៍នាពេលបច្ចុប្បន្ន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅពេលថ្មីៗនេះថា ពេលរំលាយគណបក្សមួយនៅក្នុងសភា ដែលសំដៅលើគណបក្សប្រឆាំងនោះ នឹងកើតមានគណបក្សចំនួន​៥ផ្សេងទៀត ប៉ុន្តែលោកមិនបានបញ្ជាក់ថា គណបក្សទាំង៥នោះឈ្មោះអ្វីខ្លះនោះទេ៕

ម៉ាប់​ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ