អាជ្ញាធរខេត្តចំនួន​៧សហការជួយស្វែងរកអដ្ឋិធាតុកងទ័ពវៀតណាម

(រូបភាពពី អគ្គស្នងការដ្ឋាននគរបាលជាតិ)

អាជ្ញាធរខេត្តចំនួន​៧ខេត្តរបស់កម្ពុជា​ បានចុះហត្ថលេខា លើកិច្ច​សហប្រតិបត្តិការស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពរបស់វៀតណាមដែលបានស្លាប់លើទឹកដីកម្ពុជា ក្នុងសម័យសង្គ្រាមចន្លោះឆ្នាំ​១៩៧៩ដល់​១៩៨៩។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃសុក្រម្សិលមិញ បានឲ្យដឹងថា ភាគីកម្ពុជាចំនួន ៧ខេត្ត​ បានចុះហត្ថលេខា ជាមួយភាគីវៀតណាម បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយ នៅខេត្តតៃនិញនៃប្រទេសវៀតណាម​ ដើម្បីធ្វើការស្វែងរកអដ្ឋិធាតុកងទ័ពរបស់វៀតណាម ដែលបានបាត់បង់ជីវិត កាលពីសម័យសង្គ្រាមកន្លងមក។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក​​ អ៊ុំ រាត្រី បានឲ្យដឹងថា ខេត្តនិងស្ថាប័នពាក់ព័ន្ធទាំង៧នោះ មានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ សៀមរាប កំពង់ចាម និងខេត្តត្បូងឃ្មុំ។

លោក អ៊ុំ រាត្រី បញ្ជាក់ថា​ ពិធីចុះហត្ថលេខា លើផែនការសហប្រតិបត្តិស្វែងរកនិងប្រមូលអដ្ឋិធាតុ រវាងកម្ពុជានិងស្នងការរងនយោបាយយោធាភូមិភាគទី ៧នៃខេត្តតៃនិញ លោក វូគ្វៀន ជៀន គឺជាការស្វែងរកតំណាក់កាលទី ១៧រដូវប្រាំង ប្រចាំឆ្នាំ ២០១៧រហូតទៅដល់ឆ្នាំ ២០១៨ខាងមុខ៕

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ