ចិន​បញ្ជាក់​ទៅ​លោក ត្រាំ ថា គោលការណ៍ “ចិន​តែ​មួយ”​មិន​អាច​ចរចា​បាន

ក្រសួង​ការបរទេស​ចិន បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា គោល​នយោបាយ “ចិន​តែ​មួយ”​ របស់​ខ្លួន គឺ​ជា​មូលដ្ឋាន​ដែល​មិន​អាច​ចរចា​បាន សម្រាប់​ទំនាក់​ទំនង​ចិន-អាមេរិក ហើយ​ក្រុង​ប៉េកាំង​បាន​ជំរុញ​ទៅ​ភាគ​ពាក់​ព័ន្ធ​នៅ​អាមេរិក ឲ្យ​ទទួល​ស្គាល់​​បញ្ហា​កោះ​តៃវ៉ាន់។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​តាម​ Reuters ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ដូច្នេះ​នៅ​លើ​វេបសាយ​របស់​ខ្លួន ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សម្ដី​របស់​អនាគត​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត Wall Street Journal ថា គោល​នយោបាយ “ចិន​តែ​មួយ” អាច​ចរចា​បាន។

ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​ចិន ប៉ុន្តែ លោក ត្រាំ បាន​បញ្ឆេះ​ឲ្យ​មាន​ការ​តវ៉ា​ផ្នែក​កាទូត​ពី​សំណាក់​ក្រុង​ប៉េកាំង បន្ទាប់​ពី​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​កោះ​តៃវ៉ាន់ អ្នក​ស្រី សៃ អ៊ឹងវ៉េន កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ