ធនាគារជាតិប្រាប់ឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ បញ្ជាក់អត្តសញ្ញាណថា ជាគ្រឹះស្ថានឯកជន

ធនាគារជាតិកម្ពុជា

ធនាគារជាតិនៃកម្ពុជា ប្រាប់ឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បញ្ជាក់អត្តសញ្ញាណខ្លួនថា ជាគ្រឹះស្ថានឯកជន​ មិនមែនជារបស់រដ្ឋ បន្ទាប់ពីនាយករដ្ឋមន្ត្រីព្រមានបិទកាលពីសប្តាហ៍មុន។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ កាលពីថ្ងៃ១៤ កុម្ភៈ ២០១៧ បានបញ្ជាក់ជាថ្មីទៀតថា  គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាគ្រឹះស្ថានឯកជន ហើយកាលពីថ្ងៃប្រជុំជាមួយសមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី៩ កុម្ភៈ ២០១៧ បានតម្រូវឲ្យអនុវត្តវិធានការជាបន្ទាន់ ចំនួន៦ចំណុច ដូចជា បន្ថែមនៅលើស្លាកយីហោរបស់ខ្លួននូវពាក្យថា «គ្រឹះស្ថានឯកជន» និងបង្ហាញស្លាកសញ្ញាពាក្យនេះ នៅទៅតាំងសមស្របក្នុងស្នាក់ការរបស់ខ្លួនដែលអតិថិជនងាយមើលឃើញជាដើម។

កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានបិទស្ថាប័នមីក្រូហិរញ្ញវត្ថុណាដែលលោកចាត់ទុកថា មិនបានអប់រំអ្នកខ្ចីប្រាក់ឲ្យយល់ច្បាស់ពីរឿងបំណុលរបស់ឯកជន ហើយអាចមានការភាន់ច្រឡំនឹងបំណុល​របស់​រដ្ឋ ដោយទំនងខ្លាចប៉ះពាល់ដល់មុខមាត់គណបក្សកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ