អាមេរិកជឿជាក់ថាកូរ៉េខាងជើងជាអ្នកសម្លាប់បងប្រុសលោក គីម ជុងអ៊ុន​

ប្រភពមន្ត្រីរដ្ឋាភិបាលអាមេរិក​បានថ្លែងថា ទីភ្នាក់ងារចារម្មរបស់កូរ៉េខាងជើងជាអ្នកសម្លាប់បងប្រុសលោក គីម ជុងអ៊ុន​ នៅក្នុងប្រទេសម៉ាឡេស៊ី។​

អាជ្ញាធរអាមេរិក​ មិនទាន់បានបកស្រាយហេតុផលលម្អិតថា តើការសម្លាប់លោក គីម ជុងណាម បងលោក គីម ជុងអ៊ុន ធ្វើឡើងដោយរបៀបណានោះទេ គ្រាន់តែបញ្ជាក់ថា មានភស្តុតាងដែលបង្ហាញថា​ឃាតកម្មនោះគឺកូរ៉េខាងជើងជាអ្នកធ្វើ។​ នេះបើតាមសារព័ត៌មានChannel News Asia។​

ប្រភពរដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានបញ្ជាក់ដែរថា គីម ជុងណាម ត្រូវបានគេសម្លាប់នៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតទេ។​

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានថ្លែងថា ពួកគេមិនទាន់បានទទួលរបាយការណ៍លម្អិតពីចារកម្ម ជុំវិញហេតុការណ៍នេះ នៅឡើយ។​

រដ្ឋការអាមេរិករបស់លោក ដូណល ត្រាំ មិនទាន់ផ្តល់យោបល់ជុំវិញករណីនេះទេ ខណៈអាមេរិកកំពុងប្រឈមមុខដាក់គ្នាជាមួយកូរ៉េខាងជើង ដែលកំពុងពង្រឹងអាវុធនុយក្លេអ៊ែ ហើយគំរាមកំហែងដល់អាមេរិក និង សម្ព័ន្ធមិត្តអាមេរិក រួមមានកូរ៉េខាងត្បូង និង ជប៉ុន​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ