ក្រសួង​មហាផ្ទៃ​ចុះ​បញ្ជី​ឲ្យ​គណបក្ស​ខ្មែរ​រួបរួម​​របស់​លោក ញឹក​ ប៊ុនឆៃ

លោក ញឹក ប៊ុនឆៃ កាលពីពេលកន្លងទៅ។

ក្រសួង​មហាផ្ទៃ​​បាន​សម្រេច​ចុះ​ឈ្មោះ​គណបក្ស​ខ្មែរ​រួប​​រួម​ជាតិ​ដែលមាន​​​លោក ញឹក ប៊ុនឆៃ​ ជាប្រធាន​ទៅក្នុង​បញ្ជី​គណបក្ស​នយោ​បាយជាផ្លូវ​ការ។

នៅក្នុង​ប្រកាស​ចុះ​បញ្ជី​គណបក្ស​នយោបាយចុះថ្ងៃទី​​១៤ ខែ​មីនា​ ក្រសួង​មហាផ្ទៃបាន​សម្រេច​ចុះ​ឈ្មោះ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ដែល​មាន​អាស័យ​ដ្ឋាន​នៃ​ទីស្នាក់​ការ​កណ្តាល​តាំងនៅ​ផ្ទះ​លេខ​១២៥F ផ្លូវ​ម៉ាស៊ីនទឹក​ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។

គួ​របញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ត្រូវ​បានគេ​​ស្គាល់​ច្បាស់​ថា​ជា​មនុស្ស​ម្នាក់​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ចលនា​តស៊ូ​រំដោះជាតិនិង​ជា​អ្នក​ដែល​បាន​ផ្ដួចផ្ដើម​គំនិត​ក្នុង​ការ​បង្កើត​ចលនា​ហ៊្វុនស៊ិនប៉ិចនៅ​តាម​ជំរុំ​ជាយ​ដែនកម្ពុជា​-​ថៃ។ ថ្មីៗនេះ លោក​បាន​​​​សម្រេច​ចិត្ត​ដើរ​ចេញពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មក​បង្កើត​គ​ណ​បក្ស​ថ្មី​មួយ​ដែល​មាន​ឈ្មោះថាគណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ ក្រោយពេល​វិវាទផ្ទៃក្នុង​គណបក្សហ្វ៊ុនស៊ិនប៉ិចបានឡើងកម្ដៅជាថ្មីក្រោយការរួបរួមគ្នាឡើងវិញ។

​គួរ​បញ្ជាក់​ថា​គណបក្ស​ដែល​បាន​ចុះបញ្ជី​រួមមានគណបក្ស​អំណាច​ខ្មែរ គណបក្ស​យុវជន​កម្ពុជា​និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដោយ​សារពួកគេ​បាន​អនុវត្ត​តាម​មាត្រា​២០ ជំ​ពូ​ក​​ទី​៥នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​​ប្រមូល​ស្នា​ម​មេដៃ​ពី​អ្នកគាំទ្រ​​​គ្រប់​ចំនួន​៤ពាន់​នាក់ ដាក់​ជូន​ក្រសួងមហាផ្ទៃ​ដើម្បីទទួលសុពលភាពជាគណបក្សនយោបាយស្របច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ