ករណី​វាយប្រហារនៅបារាំងយប់មិញ​ស្លាប់អស់៨០នាក់

(រូបភាពពី AFP)

យ៉ាងហោចណាស់មនុស្ស៨០នាក់ស្លាប់និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍វាយប្រហារដោយបើករថយន្តធំបុកក្នុងហ្វងនៅក្នុងរដ្ឋធានី NICE របស់បារាំងកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។

សារព័ត៌មាន Channel News Asia ចុះផ្សាយថាការវាយប្រហារធ្វើឡើងនៅក្នុងពិធីដុតកាំជ្រួចក្នុងពិធីបុណ្យ Bastille Day កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។

អ្នកបើកបររថយន្តដឹកទំនិញនោះត្រូវសមត្ថកិច្ចបាញ់សម្លាប់ បន្ទាប់ពីគេបើកបរក្នុងល្បឿនលឿនបុកលើមនុស្សបានចម្ងាយ២គីឡូម៉ែត្រ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Pierre-Henry Brandet ថ្លែងថាបុរសអ្នកបើកបររថយន្តនោះត្រូវនគរបាលបាញ់សម្លាប់និងបញ្ឈប់សកម្មភាពរបស់គេ។ លោកចាត់ទុកថានេះជាការវាយប្រហារដ៏អាក្រក់បំផុត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ