សមត្ថកិច្ចឃាត់ខ្លួនសកម្មជនដីធ្លីបុរីកីឡា៤នាក់ពាក់ព័ន្ធនឹងយុទ្ធនាការអាវខ្មៅ

សកម្មជនដីធ្លីនៅបុរីកីឡា៤នាក់ ដែលចូលរួមក្នុងយុទ្ធនាការអាវខ្មៅ ទាមទារឲ្យ ដោះលែងមន្រ្តី សិទ្ធិមនុស្សអាដហុក៤រូប និង អគ្គលេខាធិការងគ.ជ.ប នៅថ្ងៃចន្ទនេះ ត្រូវបានសមត្ថកិច្ចឃាត់។

អ្នកទាំង៤ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន  អ្នកស្រី ស ស៊ន តំណាង ពលរដ្ឋ បុរីកីឡា  អ្នកស្រី  ភោគ សុភីន  អ្នកស្រី ណាត ស្រីណាក់ និង លោកនូ សាត។

មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រហូតដល់ម៉ោង១២ថ្ងៃត្រង់ អ្នក៤នោះ ស្ថិតក្នុងអធិការដ្ឋាននគរបាលខណ្ឌ៧មករានៅឡើយ។

គួរបញ្ជាក់ថា យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ សហគមន៍ដីធ្លី និង មន្ត្រីសង្គមស៊ីវិលធ្វើឡើង ដើម្បី សុំដោះលែងមន្រ្តីសិទ្ធិមនុស្ស អាដហុក លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង អ្នកស្រី លឹម មុន្នី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ដែលរងការចោទ ពីបទសូក ប៉ាន់ សាក្សីនិងសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សីទាក់ទងសំណុំរឿងលោក កឹម សុខា៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ