មន្រ្តីការពារព្រំដែនខេត្តស្ទឹងត្រែងស្លាប់ ខណៈចុះបំពេញការងារ

មេបញ្ជាការព្រំដែនគោក នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បាន​ឲ្យដឹងថា មន្រ្តីការពារព្រំដែនម្នាក់បានស្លាប់ ខណៈ​ចុះបំពេញ​បេសកកម្មការពារបូរណភាពទឹកដី។

មេបញ្ជាការវរៈសេនាតូច ការពារព្រំដែនគោកលេខ៧០១ លោក ស៊ុន បាន​ មានប្រសាសន៍​ប្រាប់VODនៅថ្ងៃទី១៥ ខែសីហា នេះថា អនុសេនីយ៍ត្រី ប៊ុន នឿង បានស្លាប់ ខណៈជិះទូក​ម្នាក់​ឯង ទំនងបុកថ្ម​បណ្តាលឲ្យលិច ស្ថិតនៅចំណុចអូអាឡៃ​ កោះឫស្សី ឃុំ​សន្តិភាព ស្រុកសៀមប៉ាង ខេត្ត​ស្ទឹង​ត្រែង នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៧ ខណៈដែលគាត់ចុះបំពេញបេសកកម្មការងារ ត្រៀម​​បណ្តេញ​កង​ទ័ព​ឡាវ​ចេញពីទឹ​ក​ដីកម្ពុជា។

លោកនិយាយថា «គាត់ចុះអញ្ចឹង គាត់មិនបញ្ឆេះម៉ាស៊ីនទេ ទូកគាត់ចែវមក មិនដឹងថាគាត់ផំាង ឬយ៉ាងម៉េចទេ វាអាចថា ងងឹតមុខ ឬខ្យល់គរ បើតាមការពិនិត្យសាកសពអត់មានប៉ះអ្វីនោះទេ»

គួររំឮកថា កាលពីយប់ថ្ងៃទី១១ ខែសីហា​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានបញ្ជាឲ្យបញ្ជូន​កម្លាំង​ទ័ពចេញ​ពី​ក្រុងតា​​ខ្មៅ​ឆ្ពោះ​​ទៅកាន់​​ព្រំដែនជាមួយឡាវ ក្រោយពីលោកព្រមានវាយបណ្តេញទ័ព​ឡាវចេញ​ពីទឹក​ដី​នៅព្រំដែន។ សកម្មភា​​ពបញ្ជូនទ័ពទៅ​ព្រំដែននេះ ត្រូវបានមហាជនមួយចំនួន​គាំទ្រ និងបាន​សរសើរ​ថា ជា​ភាពក្លាហាន ការពារ​បូរណភាពទឹកដី ប៉ុន្តែក៏មានអ្នកខ្លះទៀតថា ជាឆាកល្ខោន​របស់​រដ្ឋាភិ​បាល ដើម្បី​យកប្រជា​ប្រិយ​ភាព​សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ​​។

ទោះជាយ៉ាងណាក្រោយពីបញ្ជូនទ័ពទៅដល់គោលដៅ ឡាវបានដកទ័ពត្រឡប់ទៅស្រុកកំណើតវិញ ប៉ុន្តែកងទ័ព​របស់កម្ពុជាម្នាក់បានស្លាប់ ដោយសារជិះទូកចុះការពារទឹកដី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ