វ៉ានីឡា ​អន្ទះសារចង់ឃើញ​​អតីតសង្សារជាប់គុក ​​ក្រោយ​ប្រកាស​សាលក្រម

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 5:29 PM | កំសាន្ដ | 0 | 9137 កញ្ញា សុខ ចិន្តា ហៅវ៉ានីឡា (វង្ស សុម៉ាលីន)

​ក្រោយប្រកាសសាលក្រម កាលពីរសៀលថ្ងៃ​​១៥សីហា ​​​​​​កញ្ញា សុខ ចិន្តា ហៅវ៉ានីឡា និង​គ្រួសារបាន​បង្ហាញការសាទរយ៉ាង​ខ្លាំង ​ដោយអះអាងថា​ នេះជាសាលក្រម​​មួយដែលយុត្តិធម៌ ​បើទោះជាតុលាការ បាន​​កំណត់អោយ​នាង​ទទួលថ្លៃ​ខូច​ខាតការងារ​បានត្រឹមតែ​២០០លាន​រៀល។

យ៉ាងណា​មិញ ​នាងមិនបានដឹង​ថា​​ តើរហូត​ដល់ពេលណា​ទើប​ការអនុវត្តសាលក្រម​​​និងត្រូវលេច​​ឡើងនោះ​ទេ ទើប​នាង​​បង្ហាញការអន្ទះ​សារយ៉ាង​ខ្លាំង​​​​​ និង​ទទូច​សុំអោយ​តុលាការធ្វើការអនុវត្តសាលក្រមអោយបានឆាប់ដោយសារតែនាង​​​​​នៅតែមាន​អារម្មណ៍​​ថា មិនស្រឡះ​ចិត្ត​ប្រសិន​បើ​​​សាលក្រម​តុលាការ​​បានចេញ​មកហើយ ប៉ុន្តែការ​អនុវត្ត​នៅតែមិនមានភាពច្បាស់លាស់​។

យោងតាម​ការប្រកាសរបស់​តុលាការ​បាន​​​​​ចេញសេចក្ដីប្រកាសថា សុំណុំរឿងកញ្ញា សុខ ចិន្តា ឬវ៉ានីឡា ជុំវិញរឿងក្ដីរបស់នាង​​ពី​បទ​​បង្ហោះរូប​​​​​​​អាក្រាត និង​​គំរាម​កំហែង​ ថា ​​តុលាការសម្រេច​​​​លើពីរ​ចំណុច ទី១ គឺ​ ផ្តន្ទាទោសឈ្មោះ​ គុយ សិទ្ធិសក្ត័ ​​ភេទប្រុស ​ដែលជាអតីត​​សង្សាររបស់​នាង ​​អោយ​ជាប់គុករយៈពេល​​​១ឆ្នាំ និងទី២ គឺកំណត់អោយ​​​​ឈ្មោះ​​​ គុយ ​សិទ្ធិស័ក្ត​​ ​​​ដដែលនេះ​ បង់​​សំណងជម្ងឺចិត្ត ចំនួន២០០លានរៀល ​អោយភាគី​ជន​រងគ្រោះ។

យ៉ាងណា​មិញ ​​​​​​ក្រោយការ​ប្រកាស​​សាលក្រម​​ គេ​មិនឃើញ​តុលាការ​កំណត់នៅក្នុង​​ឯកសារ​ណាមួយ​​​​​ដើម្បី​​​​​​ថា​ យ៉ាងយូរ​រហូត​ដល់ពេល​ណា​​នឹង​​​​ត្រូវ​​​​អនុវត្តសាលក្រមនោះទេ ​​ដោយបានត្រឹមតែប្រកាសថា ​​នឹង​ទុកពេល​​អោយ​​ភាគី​​​​​លោក គុយ សិទ្ធិស័ក្ដ ធ្វើការប្ដឹងជំទាស់​​​។ ​​​​​​លោក សុខ​ ជំនោរ ​ក៏​បាន​​បញ្ជាក់ថា​​ មិនដឹង​ថា រហូត​ដល់ពេល​ណា​ទើបអាច​​សាលក្រមដែល​បានប្រកាស​នឹង​ត្រូវអនុវត្ត​នោះដែរ ដោយគ្រាន់តែ​​លោក​​បញ្ជាក់​ថា ខាងតុលាការ និង​​​​​​​ខាងមេធាវីមិនទាន់​​ផ្ដល់​ចម្លើយ។

យ៉ាងណា​មិញ លោកថា​ សប្បាយចិត្តដែល​ឈ្មោះ គុយ សិទ្ធិស័ក្ដ ត្រូវ​បានប្រកាសថា ​ជាជន​​​​​​​​​ល្មើ​សនិង​មានពិរុទ្ធ ដែល​លោកបញ្ជាក់​ថា​នេះ គឺជាអ្វីដែល​លោក​ និងក្រុម​គ្រួសារ​ចង់បាន​​។ ​លោកបាន​ថ្លែងថា ក្រោយ​ប្រកាស​អោយ​​​អ្នកធ្វើអោយប្អូនស្រីរបស់លោកឈឺចាប់ ​​ជាប់គុក គឺលោកសប្បាយចិត្ត​​​ ហើយ​ក៏មាន​ន័យថា ​​​យុត្តិធម៌ដែលលោក និងប្អូនស្រី​ចង់​​បាន​​​​លេច​ឡើងរូបរាង​ផងដែរ​​​​​តាមរយៈ​ការកំណត់អោយជាប់ទោស​១ឆ្នាំ​​​ និង​បង់​សំណង​ចំនួន​​២០០លាន​រៀល​។

លោកថា ​​​​​​​​​រូប​លោកពិតជាសប្បាយចិត្ត​ខ្លាំង​ណាស់​ ដែលអាច​​​​​​​​ទទួលបានយុត្តិធម៌ ពី​អ្វីដែលបាន​ប្ដឹង ​​​​​ហើយលោក​ក៏មិនខ្វល់រឿង​​​សំណង​បាន​​​ស្មើនឹង​ការទាមទារ​​ ដែលបានកំណត់​​ក្នុងបណ្ដឹង​រហូតដល់​​​៥០ម៉ឺន​ដុល្លារ​នោះ​ ឬក៏យ៉ាងណាដែរ ​តែអ្វីដែលលោកចង់​បាន​ គឺ​ចង់អោយតុលាការ​​កំណត់ថា​ឈ្មោះ គុយ សិទ្ធិស័ក្ដ ជាជន​ល្មើស និង​ត្រូវតែ​​​​​ជាប់គុក​ បើទោះជាក្នុងរយៈពេល​​វែង​ឬខ្លី។

​មិនខុស​គ្នាដែរ កញ្ញា វ៉ានីឡា ​​ក៏​បាន​បញ្ជាក់ថា រូប​នាង​សប្បាយចិត្ត​នូវអ្វីដែល​​បាន​​​​​​​បញ្ជាក់នៅក្នុងសាលក្រុម​តុលាការនោះផងដែរដោយ​នាង​បាន​ទាំង​ចេញ​ជាវីដេអូឃ្លីប​អរគុណ​ចំពោះ​​​​​​​​​​​​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​​​​​​​ការកាត់ក្ដី​​​ និងថា​​អ្វីដែល​បាន​ប្រកាស​ឡើងគឺជា​ការ​​​​​​ផ្ដល់​នូវអ្វីដែល​នាង​ចង់​បាន​​១០០ភាគ​រយ​នោះផង។ នាងថា ខ្លួនមានការសប្បាយចិត្ត​​ខ្លាំង​ណាស់ ​ប៉ុន្តែក៏មាន​ការ​អន្ទះសារចំពោះ​​​​​​​ពេលវេលា​ ដែល​​តម្រូវអោយ​អតីត​សង្សាររបស់​នាង​ជាប់គុក​ផ្លូវការ ​​ដើម្បី​​​​​អោយ​ជន​ដែលធ្វើអោយ​នាង​ឈឺចាប់បានទទួលនូវអ្វីដែលបាន​បង្កនោះឡើយ។

នាង​​ថា ​​ពេល​នេះ​នាងបាន​​យុត្តិធម៌តាមការ​ចង់បាន​ហើយ ប៉ុន្តែដរាប​ណា​​​​​ឈ្មោះ គុយ សិទ្ធិស័ក្ដ មិនត្រូវ​បានតុលាការ​ដាក់បញ្ចូល​ក្នុងគុគ គឺ​​​​នាងនៅតែ​​មិនអស់ចិត្ត​ដោយសារតែ​​​​​​​​​​​ភាពជាក់ស្ដែង​​ក្រោយការប្រកាស​សាលក្រមខ្លះ គឺ​​​ត្រូវ​បានអូស​​បន្លាយ​រយៈពេល​​​យូរ​ឆ្នាំ​​ ដោយ​ជន​ល្មើសនៅតែនៅ​ក្រៅឃុំ ដែលអាចនិយាយ​បានថា​ មិនមានការ​អនុវត្តសាលក្រម​អោយ​បានជាក់លាក់។

នាង​នៅតែ​​​អះអាងថា​ ចង់ឃើញ​​​​​​អតីតសង្សាររបស់ខ្លួនជាប់​គុក​ផ្ទាល់នឹង​​ភ្នែក ហើយពិតជា​ជាប់រយៈពេល​​១ឆ្នាំ​​​​ ដូចអ្វី​ដែលបាន​ប្រកាស​ឡើងមែនទើប​នាង​អស់ចិត្ត​​។ នាងប្រកាសឃ្លាំមើល​​​​ចំពោះការអនុវត្តលើការ​​អនុវត្តសាលក្រមនេះ​បន្ត​ទៀត ​​ដោយមិនមែន​គ្រាន់តែ​​តុលាការចេញសាលក្រម ហើយ​​ក៏​​សប្បាយចិត្ត​ភ្លេច​ខ្លួន ក្នុងពេលដែល​​អតីតសង្សារ​​របស់នាង​ស្ថិត​នៅ​ក្រៅឃុំយ៉ាង​សប្បាយនោះទេ។

គួរបញ្ជាក់ថា ​កញ្ញា ​វ៉ានីឡា បាន​ដាក់បណ្ដឹង​​​ទៅ​​លើឈ្មោះ​ កុយ សិទ្ធស័ក្ត ជាអតីតគូស្នេហ៍ ពី​បទ​ហិង្សានិងបង្ហោះរូប​អាក្រាត​​ប្រមាណជារយៈពេល​ជាង​១ឆ្នាំមក​ហើយ ​​ដោយ​​បណ្ដឹងរបស់នាងទើបនឹង​បាន​​​តុលាការប្រកាស​សាលក្រម​​កាលពីរសៀលថ្ងៃ​​ទី១៥ សីហានេះ ​ដោយ​កំណត់​​​​​ទោស​ជន​ល្មើ​១ឆ្ នាំនិង​​អោយបង់ជំងឺចិត្ត​​​២០០លានរៀល ក្នុងពេលដែល​​​​​​តាំង​ពី​​​​​​​​មុន​​​ប្រកាស​សាលក្រមនិង​ពេលប្រកាសសាលក្រម គឺ​​ភាគី​​ខាង​លោក គុយ សិទ្ធិស័ក្ដ នៅតែមិន​ដែលបាន​បង្ហាញ​ខ្លួន​នៅ​តុលាការនៅឡើយ។ ដូច្នេះ​ហើយ​​ទើប​​​​នៅតែមានការ​​​​​​​​​​បារម្ភបន្ថែមទៀត ប្រសិនក្រោយ​ប្រកាសសាលក្រម ហើយ​​​ពន្យារពេលអនុវត្តដោយមិនមានកំណត់៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required