នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នេះអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចនិងជាអ្នកនយោបាយជើងចាស់មួយរូប លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បានសរសេរនិងផ្ងើលិខិតមួយច្បាប់ដាក់ជូនស្ថាប័នអង្គព្រះមហាក្សត្រ ដើម្បីក្រាបបង្គំទូលនិងសូមយាងព្រះបាទ នរោត្តម សីហមុនី ធ្វើអន្តរាគមន៍និងដោះស្រាយស្ថានការណ៍នយោបាយនៅកម្ពុជាដែលកំពុងឡើងកំដៅ។
សការីសារព័ត៌មានវីអូឌីបានជួបសម្ភាន៍ផ្ទាល់ជាមួយលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អំពី៖ «ដំណោះស្រាយបញ្ហាជាតិនិងស្ថានការណ៍នយោបាយនៅកម្ពុជានាពេលថ្មីៗនេះ»។
សូមស្តាប់បទសម្ភាសន៍ដែលរៀបចំឡើងដោយ លោក មាស រតនៈវិទូ ដូចតទៅ៖