ក្រុមសិទ្ធិមនុស្សបង្ហាញភស្តុតាងពីការដុតបំផ្លាញផ្ទះជនជាតិរ៉ូហ៊ីងយ៉ា

ក្រុមសិទ្ធិមនុស្សបានបង្ហាញភស្តុតាងបន្ថែមទៀត ជុំវិញការចោទថា ក្រុមយោធាមីយ៉ាន់ម៉ា រៀបចំជាយុទ្ធនាការក្នុងការ ដុតភូមិរបស់ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងនៅក្នុងរដ្ឋរ៉ាកឃីត ក្នុងគោលបំណងបំបាត់ពូជសាសន៍របស់ក្រុមជនជាតិភាគតិចនេះ។​

អង្គការលើកលែងទោសអន្តរជាតិ​ បានបង្ហាញភស្តុតាងជារូបភាពថតពីអាកាស ដែលបង្ហាញក្រុមយោធាបាន​ដុតផ្ទះក្នុងភូមិ​ដែលជនជាតិភាគតិចរ៉ូហ៊ីងយ៉ារស់នៅក្នុងបំណងបណ្តេញជនជាតិភាគតិចទាំងនេះ ចេញពីប្រទេសរបស់ពួកគេ។​ នេះបើតាមសារព័ត៌មាន ​BBC។​

ទោះយ៉ាងណាក្រុមយោធា បញ្ជាក់ម្តងហើយម្តងទៀតថា ពួកគេបើកការវាយប្រហារតែលើក្រុមប្រដាប់អាវុធបះបោរផ្តាច់ខ្លួនតែប៉ុណ្ណោះ មិនបានវាយប្រហារលើជនស៊ីវិលនោះទេ។​

របាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា​ចំនួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា រត់ចេញពីមីយ៉ាន់ម៉ា ទៅក្នុងប្រទេសបង់ក្លាដេសបានកើតឡើង​ដល់​ប្រមាណ ៣៨៩ ០០០នាក់​ ដោយសារតែការរងទុកបុកម្នេញពីក្រុមយោធាមីយ៉ាន់ម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ