អតីត​មេ​ទ័ព​ថៃ ព្រីម​ ទិនសុឡានុន ​ឈរ​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី ខណៈ​ថៃ​កំពុង​កាន់​ទុក្ខ​​ទូទាំង​ប្រទេស

អតីតមេទ័ពថៃ ព្រីម ទិនសុឡានុន(រូបភាពពីទីភ្នាក់ងារសារព័ត៌មាន Channel News Asia)

រដ្ឋាភិបាលថៃបានប្រកាសថា ប្រមុខឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រថៃ លោក ព្រីម ទិនសុឡានុន នឹងឈរជាប្រមុខរដ្ឋស្ដីទី ខណៈដែលប្រទេសនេះ កំពុងកាន់ទុក្ខចំពោះការសោយទិវង្គតព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ និងរង់ចាំរាជទាយាទឡើងសោរាជ្យជាផ្លូវការ។ នេះដោយយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។

បើតាម Reuters ពលរដ្ឋថៃបានដុតទៀន និងសូត្រធម៌នៅមុនថ្ងៃរះព្រឹកថ្ងៃសៅរ៍នេះ នៅខាងក្រៅរាជវាំងថៃ នៅរាជធានីបាងកក ជាទីដែលសពព្រះមហាក្សត្រថៃ នឹងត្រូវបានតម្កល់ជាច្រើនខែ មុននឹងបូជាទៅតាមប្រពៃណីរាជវង្ស។

ព្រះមហាក្សត្រ ភូមិបុល គឺជាស្ដេចសោយរាជ្យយូរបំផុតនៅលើពិភពលោក មុននឹងទ្រង់សោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលានេះ នៅឯមន្ទីរពេទ្យសិរីរាជ ក្នុងជន្មាយុ ៨៩ឆ្នាំ។

រដ្ឋាភិបាលថៃ បានប្រកាសកាលពីថ្ងៃនោះថា រាជទាយាទ មហា វិជ្ជរ៉ាឡុងកន នឹងឡើងសោយរាជសម្បត្តិបន្ត ប៉ុន្តែ ពិធីសោយរាជ្យផ្លូវការ ត្រូវបានលើកពេលទៅវិញ ដោយរាជទាយាទរូបនេះ មានបំណងកាន់ទុក្ខជាមួយប្រជាជនថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ