រឿងអាស្រូវនយោបាយរបស់លោកស្រី ​ប៉ាក ឃឿនហេ ធ្វើឲ្យក្រុមជំនួញធំៗបែកបាក់​

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង អ្នកស្រី ផាក ហ្គឹនហេ (Reuters)

សមាជិកសហភាពសហព័ន្ធឧស្សហកម្មនៅកូរ៉េខាងត្បូង (FKL) ដើរតួនាទីសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចជាតិប៉ុន្តែសហព័ន្ធនេះត្រូវបានបែកបាក់ សមាជិកចាកចេញពីក្រុមដោយសារតែពាក់ព័ន្ធបញ្ហារឿងអាស្រូវនយោបាយរបស់លោកស្រីប្រធានាធិបតី ប៉ាក ឃឿនហេ។

សហភាពសហព័ន្ធឧស្សហកម្មនៅកូរ៉េខាងត្បូងបង្កើតឡើងដោយក្រុមអ្នកជំនួញធំៗ ក្នុងគោលបំណងដើម្បីបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងរវាងរដ្ឋាភិបាលនិងក្រុមអ្នកជំនួញ។ ប៉ុន្តែក្រុមអ្នកជំនួញនេះ បានប្រេះឆា ទំនាក់ទំនងរបស់ខ្លួនក្រោយពេលមានវិបត្តិនយោបាយកើតឡើង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋអាជ្ញាបានចោទប្រកាន់មិត្តរបស់លោកស្រី ប៉ាក ឃឿនហេ គឺលោកស្រី Choi Soon-sil ថាបានប្រើឥទ្ធិពលរបស់ប្រធានាធិបតី ដាក់សម្ពាធលើសម្ព័ន្ធអ្នកជំនួញ ដូចជាការដាក់សម្ពាធលើក្រុមហ៊ុន Samsung ឲ្យបង់លុយចូលមូលនីធិរបស់ពួកគេជាដើម។

កាលពីសប្តាហ៍មុន Jay Y. Lee គឺជាផ្នែកមួយសំខាន់ក្នុងក្រុមសម្ព័ន្ធ Samsung Group និងជាសមាជិកធំបំផុត របស់ FKL បានប្រកាសចាកចេញពីក្រុមនេះនិងក្រុមផ្សេងៗទៀតរួមមាន LG Group, SK Group រួមទាំងក្រុមដំណើរការធនាគាររដ្ឋ ក្រុមធនគារនាំចេញនាំចូល។ ដោយសារតែបញ្ហាកើតឡើងរឿងអាស្រូវបន្តបន្ទាប់នេះ នាំឲ្យមានការចោទសួរថា តើសម្ព័ន្ធរបស់អ្នកជំនួញទាំងនេះ អាចដំណើរការដល់ពេលណា?

Jay Y. Lee បញ្ជាក់ថា បានជាខ្លួនចាកចេញពីក្រុមនេះ ដោយសារ FKI មិនបានធ្វើអ្វីឲ្យពួកគេមានការផ្លាស់ប្តូររីកចម្រើនទេ ហើយផ្ទុយទៅវិញនាំឲ្យជួបបញ្ហាចម្រូងចម្រាស់។ FKI បានបញ្ជាក់ថា ពួកគេនឹងពិនិត្យ ហើយរៀបចំគម្រោងការថ្មីឡើងវិញនៅខែកុម្ភះឆ្នាំក្រោយនេះ។

ប៉ុន្មានឆ្នាំចុងក្រោយនេះសមាជិក បានរិះគន់ថា FKI ចាប់ផ្តើមប្រើឥទ្ធិពលរបស់រដ្ឋាភិបាលដាក់សម្ពាធលើអ្នកធ្វើជំនួញ ហើយជំរុញឲ្យមានការចំណាយមួយចំនួនដែលមិនត្រឹមត្រូវតាមច្បាប់របស់កូរ៉េខាងត្បូងបានកំណត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ