គណបក្សចំនួន៤បាន​​ចុះឈ្មោះ​ប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា

គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សប្រជាជនកម្ពុជាុំ គណបក្សខ្មែររួបរួមជាតិ, និងគណបក្សយុវជនកម្ពុជា

គណបក្សចំនួន​៤បានចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដោយមិនមានការចូលរួមពីគណបក្សភ្លើងទៀននោះទេ។​

បើតាមមន្ត្រី គ.ជ.ប ថ្លែងប្រាប់សារព័ត៌មាន​ Khmer Time គឺគណបក្សទាំង៤នោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា។ ចំណែក​គណបក្សភ្លើងទៀន ជាអតីតគណបក្ស សម រង្ស៊ី ដែលមានសមាជិកនៅក្នុងព្រឹទ្ធសភានោះ ប្រកាសមិនចូលរួមឈរឈ្មោះនោះទេ ព្រោះថាអ្នកគាំទ្រគណបក្សនេះ ជា​ក្រុមប្រឹក្សាមកពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។​

បើតាម គ.ជ.ប បន្ទាប់ពីទទួលបាន​ការចុះឈ្មោះហើយនិង​ពិនិត្យលក្ខខណ្ឌ ហើយនឹងប្រកាសឲ្យបានមុនថ្ងៃទី១៧ខែធ្នូថា គណបក្សណាខ្លះដែលបំពេញលក្ខខណ្ឌអាចចូលរួមប្រកួតប្រជែងបាន។​

ដំបូងឡើយការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាកំណត់ថ្ងៃទី១៤ខែមករា ប៉ុន្តែក្រោយមក​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលើកពេលទៅថ្ងៃទី២៥ខែកុម្ភៈវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ