រថភ្លើងបុកជាមួយរថយន្តដឹកសិស្សនៅបារាំងស្លាប់កុមារ៤នាក់

មន្រី្តក្រសួងមហាផ្ទៃរបស់បារាំងបានថ្លែងថា រថភ្លើង១គ្រឿង និងរថយន្តក្រុងដឹកសិស្សមួយគ្រឿង បានបុកគ្នា នៅជិតទីក្រុងភឺភីណាន (Perpinan) ដែលបានបណ្តាលឲ្យកុមារចំនួន​៤នាក់បានស្លាប់។​

តាមការអះអាងរបស់មន្ត្រីបារាំងបានឲ្យដឹងទៀតថា មនុស្ស២០នាក់ផ្សេងទៀតបានរងរបួស ហើយភាគច្រើននៃអ្នករងរបួសគឺមានលក្ខណៈធ្ងន់ធ្ងរ។​ នេះបើតាមសារព័ត៌មាន BBC។​

សិស្សដែលស្ថិតនៅលើរថយន្តដែលជួបគ្រោះថ្នាក់នេះ មានអាយុចន្លោះពី១៣ទៅ១៧ឆ្នាំ។ ទាំងអ្នកស្លាប់និងរងរបួស ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ។​

តាមរូបភាពដែលគេចែករំលែកតគ្នា គឺរថយន្តដឹកសិស្សនោះបានក្រឡាប់ពីរជុំ ក្រោយពេលរងកម្លាំងបុកគ្នាជាមួយរថភ្លើង។​

ក្រោយកើតហេតុភ្លាមក្រុមអ្នកជួយសង្គ្រោះចំនួន​៧០នាក់ និងមាន​ដាក់ឧត្ថម្ភាចក្រចំនួន៤គ្រឿងប្រចាំការដើម្បីជួយអន្តរាគមន៍។​

អាជ្ញាធរថ្លែងថា រថយន្តគ្រោះថ្នាក់នោះ គឺដឹកជញ្ជូនសិស្សរៀននៅថ្នាក់អនុវិទ្យាល័យ គឺបានបើកក្នុងល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោង។​ នៅកន្លែងកើតហេតុនេះមានអាសធាតុល្អធម្មតា។​

ក្រោយកើតហេតុភ្លាមៗនោះ នាយករដ្ឋមន្ត្រីលោក អ៊ីដូអាដ ហ្វីលីប បានទៅដល់កន្លែងកើតហេតុ ដើម្បីជួបជាមួយក្រុមគ្រួសារអ្នករងគ្រោះ។​

ប្រធានាធិបតី អ៊ីម៉ាណូអែល ម៉ាក្រុន បានសរសេរសារលើ Twitter សម្តែងការសោកស្តាយចំពោះហេតុការណ៍ដែលកើតឡើង ហើយលោកជំរុញមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ឲ្យខ្ពស់ចំពោះជនរងគ្រោះនិងក្រុមគ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ