អគ្គីភ័យ​ឆេះ​ផ្ទះ​សម្បែង​ពលរដ្ឋ​១៦​គ្រួសារ​​នៅ​ភូមិ​ត្រពាំង​ឈូក

អគ្គីភ័យ​ឆេះ​ផ្ទះ​សម្បែង​ពលរដ្ឋ​​នៅ​ភូមិ​ត្រពាំង​ឈូក (ប្រភព៖ Fresh News)

សមត្ថកិច្ចបានឲ្យដឹង​ថា​ ផ្ទះ​សម្បែង​ពលរដ្ឋ ១៦​គ្រួសារ ត្រូវ​បាន​ភ្លើង​ឆេះ​ខូច​ខាត​ទាំង​ស្រុង នៅ​ក្នុង​ហេតុការណ៍​អគ្គីភ័យ​មួយ​នៅ​ក្នុង​ភូមិ​ត្រពាំងឈូក ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ប៉ុន្តែ​​សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​អគ្គីភ័យ​នេះ​នៅ​ឡើយ​ទេ។

នាយប៉ុស្តិ៍រដ្ឋបាល​សង្កាត់ទឹកថ្លា ស្ថិតនៅក្នុង​ខណ្ឌសែនសុខ លោក សុខ សុផល​ បានប្រាប់​VOD​នៅថ្ងៃ​នេះ​ថា បើ​តាម​​របាយការណ៍បឋម អគ្គីភ័យ​បាន​​ឆាប​ឆេះ​សំណង់​មិន​រៀប​រយ​នៅ​តំបន់​ត្រពាំងឈូក ជា​តំបន់​ល្បី​ខាង​គ្រឿង​ញៀន កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​បំផ្លាញ​ផ្ទះ​សម្បែង​ពលរដ្ឋ ១៦​គ្រួសារ។ ប៉ុន្តែ លោក​ថា ពុំ​មាន​នរណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ឬ​រង​របួស​នោះ​ទេ ខណៈ​ទំហំ​នៃ​ការ​ខូច​ខាត កំពុង​ស្ថិត​ក្រោម​ការ​វាយ​តម្លៃ​ពី​សមត្ថកិច្ច​នៅ​ឡើយ។

អគ្គីភ័យ​នៅ​ភូមិ​ត្រពាំងឈូក បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុន្មាន​បន្ទាប់​ពី​ហេតុការណ៍​អគ្គីភ័យ​ឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​ដូនពេញ ដែល​បណ្ដាល​ឲ្យ​កុមារ​តូចៗ ២​នាក់ ​រលាក​ភ្លើង​ធ្ងន់​ធ្ងរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ