សមត្ថកិច្ច​កម្ពុជា​ឃាត់​ខ្លួន​ជន​ជាតិ​ចិន១២៤​នាក់​នៅ​ភ្នំពេញ និង​បន្ទាយមានជ័យ​ក្នុង​ថ្ងៃ​នេះ

ជន​ជាតិ​ចិនដល់​ទៅ ១២៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ឃាត់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ខេត្ត​បន្ទាយមានជ័យ​នៅ​ក្នុង​ថ្ងៃ​នេះ ក្រោយ​ពី​រក​ឃើញ​ថា បាន​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់។

ក្នុង​វេបសាយអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយនៅថ្ងៃនេះថា សមត្ថកិច្ច​អន្តោ​ប្រវេសន៍​កម្ពុជា បាន​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​សំណង់ និង​កន្លែង​ស្នាក់នៅ​នៅ​ក្នុង​សង្កាត់​ទួលសង្កែ ហើយ​បាន​ឃាត់​ខ្លួន​ជន​ជាតិ ៧៤​នាក់ ក្នុង​នោះ​ជន​ជាតិ​ចិន ១២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា ចូល​មក​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​លិខិត​ឆ្លង​ដែន។

វេបសាយដដែល បញ្ជាក់ថា ជន​ជាតិ​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត។

នៅថ្ងៃ​នេះ​ដែរ កម្លាំងនគរបាលអន្តរប្រវេសន៍ខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនជាតិ ៥០នាក់ (មានស្ត្រី ១០នាក់) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បី​ពិនិត្យឯកសារផងដែរ។ ប៉ុន្តែ រហូតមកដល់ល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា ជន​ជាតិ​ចិន​ទំាងនោះចូលមកទឹកដីកម្ពុជា​ដោយ​ស្របច្បាប់ ឬខុសច្បាប់នៅឡើយទេ។

ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្តន៍​នីតិវិធី​ នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ លោក អ៊ុក ហៃសិលា បានឲ្យដឹងកាលពីសប្ដាហ៍​មុន​ថា ជន​បរទេស​ជិត ២​ពាន់​នាក់ ក្នុង​ចំណោម ៤៧​សញ្ជាតិ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​​កាល​ពី​ឆ្នាំ​មុន ដោយ​ក្នុង​នោះ ភាគ​ច្រើន​ជា​ជន​ជាតិ​វៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ