លោក គឹម សុខ ស្នើពន្យារពេលចូលបំភ្លឺករណីលោក ហ៊ុន សែន ប្តឹង

អ្នកឃ្លាំមើលបញ្ហានយោបាយ លោក គឹម សុខ (ហ្វេសប៊ុក លោក គឹម សុខ)

អ្នកឃ្លាំមើលបញ្ហានយោបាយ លោក គឹម សុខ ស្នើសុំពន្យារពេលចូល​បំភ្លឺនៅតុលាការ បន្ទាប់ពីមាន​ពាក្យ​បណ្តឹងពីលោក ហ៊ុន សែន ពីបទព្រហ្មទណ្ឌ និងទាមទារជំងឺចិត្ត៥០ម៉ឺនដុល្លារ។ លោក គឹម សុខ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា «ព្រឹកនេះម៉ោង៩:៣០ ខ្ញុំនឹងទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើពន្យារពេលចូលឆ្លើយបំភ្លឺ ដោយមូលហេតុមិនទាន់បានពឹងពាក់មេធាវីនៅឡើយ»។

ទោះជាយ៉ាងនេះក្តី លោក គឹម សុខ បញ្ជាក់ជំហរថា «មិនគេចខ្លួនទៅក្រៅប្រទេស និងនៅតតាំងនឹងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជានៃសម្ដេច ហ៊ុន សែន តាមផ្លូវតុលាការ។ មិនដូរដាច់ខាតនូវជំហរអត្ថាធិប្បាយរឿងសង្គមនិងនយោបាយ ទោះមានបណ្ដឹង១០០ទៀត ត្រូវគេដាក់ទម្លាក់សង្កត់លើខ្ញុំក៏ដោយ»។

សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ លោក គឹម សុខ ឲ្យចូលបំភ្លឺនៅថ្ងៃសុក្រស្អែកនេះ គឺតែ៥ថ្ងៃក្រោយពីលោក ហ៊ុន សែន តាមរយៈមេធាវីបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃចន្ទ។

លោក ហ៊ុន សែន បានប្តឹងអ្នកវិភាគរូបនេះ ពីពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រឈមជាប់ទោសពីរឆ្នាំ។ បណ្តឹងនេះធ្វើឡើងបន្ទាប់ពីលោក គឹម សុខ ថ្លែងថា ករណីបាញ់សម្លាប់ លោក កែម ឡី អាចជាប់ពាក់ព័ន្ធបក្សកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ